Title: គំនិតថែទាំគេហដ្ឋាន

ការត្រួតពិនិត្យគុណភាពដំបូល តើដំបូល (លិចទឹក) របស់អ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលមួយណា?

របៀបណែនាំពីការសង្កេតដំបូលដើម្បីចង្អុលបង្ហាញពីសញ្ញាផ្សេងៗនៃដំបូលលិចទឹកនៅទីតាំងផ្សេងៗ ដើម្បីការពារមុនពេលបញ្ហាកើតឡើង។  

ដំបូលគឺជាផ្នែកមួយដ៏សំខាន់នៃគេហដ្ឋានទូទៅ។ ក្រៅពីជួយការពារអាកាសធាតុផ្សេងៗហើយ ដំបូលក៏ជាផ្នែកដែលបង្ហាញពីរូបរាងនិមិត្តរូបនៃគេហដ្ឋានផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលពេលវេលាកន្លងទៅជាច្រើនឆ្នាំ គុណភាពដំបូលក៏ថយចុះទៅតាមពេលវេលាដែរ។ ការសាងសង់ដែលគ្មានស្ដង់ដារត្រឹមត្រូវ ក៏ដូចជាសម្ភារៈសំណង់ដែលគ្មានគុណភាព សុទ្ធតែជាមូលហេតុបង្កអោយមានបញ្ហាដំបូលលិចទឹក និងខូចខាតបាន។ ម្ចាស់គេហដ្ឋានគួរធ្វើការត្រួតពិនិត្យលក្ខខណ្ឌដំបូលរបស់ខ្លួនអោយបានញឹកញាប់។ ប្រសិនបើជួបប្រទះបញ្ហាណាមួយ គួរប្រញាប់ដោះស្រាយអោយបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ បើអ្នកទុកកាន់តែយូរ ដោយគិតថាវាគ្រាន់តែជាបញ្ហាតូចតាច វាអាចនឹងបង្កជាបញ្ហាធំសម្រាប់គេហដ្ឋានរបស់អ្នកនៅទីបញ្ចប់។ ការខូចខាតដំបូលរបស់អ្នកអាចបង្កអោយប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃគេហដ្ឋានអ្នកផងដែរ។ ក្នុងករណីបែបនេះ វានឹងកាន់តែពិបាកដោះស្រាយបញ្ហា ហើយការចំណាយទៅលើការជួសជុលវារឹតតែច្រើនថែមទៀតរហូតដល់ រាប់ពាន់ ឬ រាប់មុឺនដុល្លាឯណោះ។

តើអ្វីដែលជាមូលហេតុបង្កអោយដំបូលលិចទឹក?

1. ក្បឿងប្រេះដោយសារវារងការប៉ះទង្គិចពីអ្វីមួយ ដូចជាគ្រោះធម្មជាតិ ឬមែកឈើជាដើម ហើយធ្វើអោយក្បឿងប្រេះរហូតដល់ បង្កអោយមានប្រហោង។ ហើយវានឹងបង្កអោយទឹកភ្លៀងដែលរួមមានទាំងធូលីដីផងដែរ លិចហូរចូលទៅក្នុងផ្ទះ។ 

2. បាយអរដែលប្រើសម្រាប់បិទព្រំប្រេះ បង្កអោយទឹកជ្រាបចូលមកបាន។ 

3. ក្បឿងដែលខូចខាតដោយសារផុតអាយុប្រើប្រាស់ ឬត្រូវបំផ្លាញដោយសារសត្វផ្សេងៗ ឧទាហរណ៍ កាវ ឬកៅស៊ូព្រំដែលប្រើសម្រាប់បិទព្រំក៏អាចបង្កអោយដំបូលលិចទឹកបានដែរ។  

4. ការតំឡើងក្បឿងមិនត្រឹមត្រូវតាមបច្ចេកទេស ឬការប្រើប្រាស់សម្ភារៈសំណង់គ្មានស្ដង់ដារ តាំងពីដំបូង ក៏អាចបង្កអោយមានបញ្ហាក្នុងរយៈពេលយូរបានដែរ។

របៀបត្រួតពិនិត្យសញ្ញាដំបូង និងការស្គាល់ច្បាស់ថាតើដំបូល (លិចទឹក) របស់អ្នកកំពុងស្ថិតក្នុងដំណាក់កាលមួយណា

ដំណាក់កាលទី ១: ការចាប់ផ្ដើមឈឺរោគសញ្ញា: រោគសញ្ញាដែលចង្អុលបង្ហាញនៅដំណាក់កាលនេះគឺ អ្នកនឹងលឺសម្លេងទឹកហូរ ឬទឹកស្រក់មកលើពិដាននៅពេលមានភ្លៀងធ្លាក់។ សញ្ញានេះអាចបង្កអោយមានទឹកដក់ពណ៌ត្នោតនៅលើពិដាន ដោយសារពិដាននេះត្រូវរងដំណក់ទឹកដែលលិចចេញពីដំបូលមកជាប់រហូត។ ទោះបីជាយ៉ាងណាក៏ដោយ ស្នាមទឹកដក់ទោះធំ ឬ តូច មិនងាយលេចរូបរាងភ្លាមៗនោះទេ ដោយសារវាត្រូវការពេលវេលាហើយត្រូវឆ្លងកាត់ភ្លៀងជាច្រើនដង។ ស្នាមទឹកដក់នឹងចង្អុលបង្ហាញថាដំបូលរបស់អ្នកបានលិចទឹកជាច្រើនខែមកហើយ។ ប្រសិនបើអ្នកគ្រាន់តែលឺសម្លេង តែគ្មានស្នាមទឹកដក់ នោះមានន័យថា ដំបូលទើបតែលិចទឹក។ អ្នកគួរប្រញាប់ដោះស្រាយបញ្ហាភ្លាមៗ ប្រសិនបើអ្នកព្រងើយកណ្ដោយ នោះវានឹងបណ្ដាលអោយពិដានខូចរូបរាង ហើយចុងក្រោយមានប្រហោងលិចធ្លុះធ្លាយដោយសារពិដានភាគច្រើនធ្វើពីម្នាងសិលា។ ប្រសិនបើអ្នកមានគ្រឿងសង្ហារឹមផ្សេងៗនៅក្នុងបន្ទប់ដែលធ្វើពីឈើកិន ដូចជា ទូរសម្លៀកបំពាក់ តុ គ្រែ ឬការ៉ូបាតជាដើម ដែលវាអាចនឹងបង្កអោយគ្រឿងសង្ហារឹមទាំងនោះខូចខាត ដោយសារតែវាបានស្រូបយកទឹកនោះ។  ការព្យាបាល:  អ្នកគួរគិតថាខ្លួនអ្នកមានសំណាងដោយសារតែអ្នកអាចស្វែងរកបញ្ហាបានទាន់ពេលវេលា ពីព្រោះទ្រព្យសម្បត្តិនានានៅក្នុងផ្ទះនៅមិនទាន់រងការខូចខាតដោយសារបញ្ហាលិចទឹកនេះនៅឡើយ។ ដូច្នេះហើយ អ្នកគួរទាក់ទងជាងសាងសង់អោយត្រួតពិនិត្យ និងជួសជុលផ្នែកដែលលិចទឹកនោះអោយបានទាន់ពេលវេលា។ នៅពេលដែលការជួសជុលរួចរាល់ អ្នកអាចលាបថ្នាំពណ៌ទៅលើស្នាមទឹកដក់នោះបាន ដើម្បីអោយមានភាពស្រស់ស្អាត។

រូបភាព: ស្នាមទឹកដក់នៅលើពិដាន បង្ហាញពីដំណាក់កាលទីមួយនៃដំបូលលិចទឹក

ដំណាក់កាលទី ២ : ការរីករាលដាលនៃជំងឺ 

រោគសញ្ញានៅដំណាក់កាលនេះ អ្នកនឹងអាចឃើញស្នាមទឹកដក់កាន់តែច្បាស់នៅលើពិដាន។ នេះគឺដោយសារតំណក់ទឹក ឬការលិចទឹកក្នុងអំឡុងពេលភ្លៀង ដល់ចំណុចមួយដែលពិដានមិនអាចស្រូបយកទឹកបានទៀត។ ស្នាមទឹកដក់កាន់តែខ្មៅ នោះមានន័យថាទឹកដក់កាន់តែខ្លាំង ដែលអាចបកស្រាយបានថាពិដានជិតខូចខាតរហែកហើយ វាអាចរីករាលដាលដល់កន្លែងជុំវិញផងដែរ។ សញ្ញាបែបនេះបង្ហាញថាដំបូលរបស់អ្នកអាចលិចទឹកអស់ជាច្រើនឆ្នាំមកហើយ។ សម្រាប់ ផ្ទះមួយចំនួនដែលមិនអាចមើលឃើញស្នាមទឹកដក់ ប៉ុន្ដែជួបប្រទះរឿងគ្រឿងសង្ហារឹមពុកផុយ មានក្លិន នោះវាអាចថាបញ្ហាលិចទឹកនេះអាចកើតឡើងនៅចំទីតាំងគ្រឿងសង្ហារឹមទាំងនោះ។ ផ្ទះមួយចំនួន អាចកើតមានបញ្ហាបើកភ្លើងមិនបានដោយសារបញ្ហាលិចទឹកអាចបណ្ដាលអោយទឹកហូរនៅតំបន់ខ្សែភ្លើងនោះ បង្កអោយដាច់ចរន្ដអគ្គិសនីនៅតំបន់នោះបាន។  ប្រសិនបើបញ្ហានេះត្រូវបានព្រងើយកណ្ដើយរហូតដល់ដំណាក់កាលដែលពិដានរងការខូចខាត ហើយបង្កការលិចទឹកចូលទៅក្នុងផ្ទះ ហើយនឹងធ្វើអោយគ្រឿងសង្ហារឹមប្រភេទឈើកិនផ្សេងៗ រួមទាំងឧបករណ៍ និងការ៉ូបាតកោងខូចទ្រង់ទ្រាយ នោះនឹងបន្ថែមថ្លៃចំណាយមិនត្រឹមតែទៅលើការជួសជុលដំបូលនោះទេ ថែមទាំងថ្លៃជួសជុលឧបករណ៍នានាផងដែរ។ ការព្យាបាល:  ក្នុងអំឡុងពេលមានភ្លៀង ដំណោះស្រាយលឿនបំផុតដែលអ្នកអាចធ្វើបាន គឺត្រូវប្រើធុង ឬបន្ទះកៅស៊ូត្រងទឹកសិន។ ទោះបីជាយ៉ាងណាក៏ដោយ ការជួសជុលត្រូវប្រញាប់ធ្វើឡើងជាបន្ទាន់ តាមដែលអាចធ្វើទៅបាន ដោយទាក់ទងជាងសំណង់អោយត្រួតពិនិត្យនិងជួសជុលផ្នែកដែលលិចនោះជាបន្ទាន់។ អ្នកគួរជ្រើសរើសជាងសំណង់ដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ ដើម្បីជៀសវាងការជួសជុលច្រើនដង នាំអោយខាតពេលវេលា និងថវិការ។ 

រូបភាព: ស្នាមទឹកដក់ជារង្វង់ធំនៅលើពិដាន ចង្អុលបង្ហាញពីដំណាក់កាលទី ២ នៃដំបូលលិចទឹក

ដំណាក់កាលទី ៣ : ដំណាក់កាលចុងក្រោយនៃជំងឺ

រោគសញ្ញា: ដំណាក់កាលនេះចាត់ទុកជាដំណាក់កាលធ្ងន់ធ្ងរបំផុត។  ពិដានពុកផុយថែមទាំងមានប្រហោង និងមានស្នាមទឹកដក់ពណ៌ខ្មៅលេចឡើងជុំវិញ។ ទឹកលិចហូរចុះតាមជញ្ជាំង ហើយរោគសញ្ញាទាំងនេះបង្ហាញថាបញ្ហាលិចទឹកនេះបានកើតមានមកជាច្រើនឆ្នាំមកហើយ។ ក្នុងអំឡុងពេលភ្លៀង ផ្ទះនឹងមានទឹកជំនន់ព្រមទាំងធូលីកខ្វក់ផ្សេងៗដែលមកជាមួយទឹកភ្លៀង ឬសត្វផ្សេងៗ ដូចជា កណ្ដុរ ពស់ បក្សី ដែលអាស្រ័យនៅក្រោមដំបូល។ ការព្យាបាល: ដំណោះស្រាយលឿនបំផុតគឺការបិទប្រហោងជាមុនសិន មុនពេលកើតមានភ្លៀងម្ដងទៀត។ ទាំងនេះអាចធ្វើឡើងបានដោយប្រើបន្ទះកៅស៊ូបិទពីលើប្រហោងនោះតែម្ដង ត្រៀមធុងដើម្បីត្រងទឹកលិចហើយប្រើក្រណាត់ក្រាលទឹកលិចនោះផងដែរ។ បន្ទាប់ពីនោះ អ្នកត្រូវប្រញាប់ទាក់ទងជាងសំណង់អោយជួសជុលដំបូល និងផ្លាស់ប្ដូរពិដានជាបន្ទាន់។ ក្នុងករណីមួយចំនួន ដែលមានការខូចខាតធ្ងន់ធ្ងរនៅទីតាំងជាច្រើនកន្លែង វាអាចនឹងត្រូវផ្លាស់ប្ដូរក្បឿងនិងផ្នែកដែលខូចខាតនោះផងដែរ។ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយ វានឹងបង្កការខូចខាតរឹតតែធ្ងន់ធ្ងរទៅលើទ្រព្យសម្បត្តិក្នុងផ្ទះថែមទៀត។ ភ្លៀងកាន់តែខ្លាំង ទឹកជំនន់ក្នុងផ្ទះកាន់តែធ្ងន់ធ្ងរ បង្កអោយការ៉ូបាតពុកផុយកោងខូចរូបរាង។ នេះមានន័យថា ក្រៅពីត្រូវជួសជុលដំបូលហើយ អ្នកនឹងត្រូវជួសជុលការ៉ូបាតថែមទៀតផងដែរ ធ្វើអោយខាតពេលវេលានិងថវិការជាច្រើន។ ប្រសិនបើដំបូលលិចនៅទីតាំងដែលមានគ្រឿងសង្ហារឹមប្រភេទឈើកិន វានឹងបង្កអោយមានក្លិនអាក្រក់ ធ្វើអោយអ្នកត្រូវបោះបង់គ្រឿងសង្ហារឹមចោល និងទិញថ្មីមកជំនួស។ សម្រាប់ផ្ទះមួយចំនួនដែលឃើញមានប្រហោង ប៉ុន្ដែមិនខ្វាយខ្វល់ដោយគិតថាមិនមានបញ្ហា នោះវានឹងបង្កអោយសត្វពស់ចូលទៅក្នុងផ្ទះបាន បង្កការភ័យខ្លាច គ្រោះថ្នាក់ដល់ម្ចាស់ផ្ទះផងដែរ។ 

រូបភាព: ប្រហោងលើពិដាន បង្ហាញពីបញ្ហាដំបូលលិចទឹករយៈពេលយូរ

ដំបូលលិចទឹកបង្កបញ្ហាច្រើនជាងអ្វីដែលអ្នកគិត។ ទោះបីវាហាក់ដូចជាមិនមែនបញ្ហាធ្ងន់ធ្ងរនៅពេលដំបូង ហើយមនុស្សជាច្រើននឹងគិតថាវាមិនគួរប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃច្រើននោះទេ ប៉ុន្ដែវានឹងក្លាយជាបញ្ហាធ្ងន់ធ្ងរដែលអាចរីករាលដាលបានប្រសិនបើមិនដោះស្រាយអោយបានត្រឹមត្រូវ។ ប្រសិនបើដំបូលលិចទឹកហើយ អ្នកមិនចាប់អារម្មណ៍ហើយទុកចោលរហូតដល់ដំណាក់កាលចុងក្រោយ នោះវានឹងធ្វើអោយកាន់តែពិបាកជួសជុល។ ការជួសជុលអាចត្រូវផ្លាស់ប្ដូរដំបូលទាំងមូលតែម្ដង បើអ្នកទុកចោលកាន់តែយូរ ពិដានរបស់អ្នកមានឪកាសខូចខាតកាន់តែច្រើន ដោយកើតមានប្រហោងជាច្រើន។ ហើយវានឹងប៉ះពាល់ និងបំផ្លិចបំផ្លាញពិដាន ជញ្ជាំាង ផ្ទៃបាត ព្រមទាំងគ្រឿងសង្ហារឹមដ៏ទៃទៀតផងដែរ ចុងក្រោយបង្កអោយខាតពេលវេលានិងប្រាក់កាក់ជាច្រើន។ ដូច្នេះហើយ វាជារឿងចាំបាច់បំផុតដែលត្រូវដោះស្រាយបញ្ហានោះភ្លាមៗ ហើយវានឹងជួយសន្សំសំចៃពេលវេលានិងថវិការថែមទៀត។ ការជ្រើសរើសសម្ភារៈសំណង់ ឧបករណ៍ប្រើប្រាស់ និងជាងសំណង់ត្រឹមត្រូវគឺជាកត្តាចំាបាច់បំផុត។ ប្រសិនបើអ្នកជ្រើសរើសមិនបានល្អ នោះអ្នកអាចនឹងទទួលបាននូវការជួសជុលដែលខ្វះគុណភាព ហើយមិនអាចការពារបញ្ហានៅថ្ងៃអនាគតបានឡើយ ព្រមទាំងខាតទាំងពេលវេលា និងលុយកាក់ផងដែរ។ ដំណោះស្រាយមួយដែលល្អបំផុតដែលយើងចង់ណែនាំនោះ គឺការប្រើសេវាកម្មជាងសំណង់ដែលមានជំនាញនិងភាពទុកចិត្តពីក្រុមហ៊ុន អេសស៊ីជី។ យើងមានសេវាកម្មជួសជុលដំបូលអេសស៊ីជី ដែលអាចជួសជុលនិងការពារគេហដ្ឋានពីការលិចទឹកនៅថ្ងៃអនាគតបាន។ សេវាកម្មរបស់យើងរួមមាន ការផ្លាស់ប្ដូរដំបូលទាំងមូលផងដែរ ដោយអេសស៊ីជី មានអ្នកជំនាញការចុះទៅត្រួតពិនិត្យការខូចខាតរបស់ដំបូលនៅទីតាំងការដ្ឋានផ្ទាល់ ដើម្បីគណនាថ្លៃចំណាយជូនអតិថជន ដោយជៀសវៀងការចំណាយបន្ថែមក្នុងអំឡុងពេលជួសជុលជាក់ស្ដែង។ ក្រុមជាងសំណង់អេសស៊ីជី នឹងធ្វើផែនការជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយបញ្ហាដោយផ្នែកៗ និងផ្ដល់ជូននូវវិធានការការពារនានាដើម្បីការពារផលប៉ៈពាល់ដល់គេហដ្ឋានពីការជួសជុលនេះ។ ម្ចាស់គេហដ្ឋានអាចស្នាក់នៅក្នុងផ្ទះជាធម្មតា ព្រមទាំងមានការសរុបសង្ខេបខ្លីៗជារៀងរាល់ថ្ងៃផងដែរ ដើម្បីបង្ហាញពីស្ថានភាពការជួសជុល។សេវាកម្មរបស់ពួកយើងមានគុណភាពនិងគុណតំលៃដែលអាចទុកចិត្តបាន។ បញ្ហារបស់អ្នកនឹងត្រូវបានដោះស្រាយនៅពេលដែលអ្នកអស់កង្វល់ពីការលិចទឹកនៅពេលអនាគត។ សេវាកម្មរបស់យើងនឹងជួយធ្វើអោយដំបូលផ្ទះរបស់លោកអ្នកត្រលប់មកដូចសភាពដើមវិញ ហើយអាចការពារផ្ទះរបស់លោកអ្នកបានយ៉ាងមានប្រសិទ្ធិភាព។

រូបភាព: ជាងសំណង់ពីអេសស៊ីជីកំពុងត្រួតពិនិត្យលក្ខខណ្ឌដំបូល

រូបភាព: ជាងសំណង់ពីអេសស៊ីជីកំពុងជួសជុលដំបូលលិចទឹក

เรื่อง: SCG Experience

3 วัสดุปูพื้นภายนอก เนรมิตพื้นที่รอบบ้านให้สวยในสไตล์ตะวันตก

วัสดุปูพื้นภายนอก ที่จะมาช่วยสร้างสรรค์พื้นหน้าบ้าน ทางเดินรอบบ้าน ลานจอดรถ พื้นทางเดินในสวน หรือแม้กระทั่งสวนเล็กๆ หลังบ้าน ให้ได้บรรยากาศสวยงามสุดคลาสสิก เสมือนอยู่ในดินแดนของประเทศแถบตะวันตก  

       สำหรับใครที่ชื่นชอบหรือหลงใหลในบรรยากาศอันสวยงามของถนนหนทางหรือพื้นทางเดินที่สุดแสนจะคลาสสิกในประเทศแถบตะวันตก อย่าง อิตาลี สเปน อังกฤษ หรือฝรั่งเศส จนเก็บมาเป็นสไตล์ในฝันแล้วล่ะก็ เรามี 3 วัสดุปูพื้นภายนอก ที่จะมาเนรมิตพื้นทางเดินรอบบ้าน ลานจอดรถ พื้นทางเดินในสวน หรือแม้กระทั่งสวนหย่อมเล็กๆ หลังบ้าน ให้สวย โดดเด่น เสมือนได้อยู่ท่ามกลางประเทศในแถบยุโรปกันเลยทีเดียว ไม่ว่าจะเป็น Stamp Pave, Carpet Stone และ Stamp Concrete

       1. สร้างพื้นทางเดินมิติใหม่ด้วยเสน่ห์จากลายหิน กับ Stamp Pave กระเบื้องปูพื้นที่มีรูปทรงและเส้นสายของลายแผ่นหินที่แตกออกอย่างเป็นธรรมชาติ มีหลากหลายสีสันและลวดลายให้เลือกใช้ มาพร้อมกับความแข็งแรง ทนทาน ชั้นสีผสมอยู่ในเนื้อคอนกรีต ทำให้สีไม่หลุดล่อน และทำความสะอาดง่ายเพราะผ่านการเคลือบผิวหน้าด้วยน้ำยาเคลือบเงาผิวคอนกรีตโดยเฉพาะจากโรงงาน เหมาะสำหรับปูพื้นทางเดินในสวน ลานจอดรถ และพื้นที่อเนกประสงค์รอบๆ บ้าน ให้บรรยากาศในสไตล์ที่ไม่เคยตกยุค

ภาพ: Stamp Pave ลาย London ผิวหน้าเสมือนหินธรรมชาติที่ได้รับแรงบันดาลใจมาจากความสวยงามของท้องถนนในแถบยุโรป 

ภาพ: จากพื้นทางเดินอันแสนโรแมนติกในอิตาลี ถูกถ่ายทอดลวดลายลงบน Stamp Pave ลาย Como และ Naple จนเกิดเป็นเส้นสายที่สงบและผ่อนคลาย

ภาพ: ให้ความรู้สึกคลาสสิกและเพิ่มมิติให้กับพื้นทางเดิน ด้วยกระเบื้องปูพื้น Stamp Pave ลาย Milano ผิวสัมผัสของกระเบื้องเสมือนลายหินที่แตกออกอย่างเป็นธรรมชาติ ให้ความรู้สึกคล้ายเดินเล่นอยู่ในสวนต่างประเทศ 

ภาพ: Stamp Pave ลาย Tuscany ด้วยกระเบื้องทรงกึ่งวงกลมที่มีรายละเอียดของลายหินที่ก่อให้เกิดลวดลายต่อเนื่องและลงตัว สามารถนำมาจัดวางสลับสีสันให้เกิดเป็นแพทเทิร์นที่แปลกตาและน่าหลงใหล 

ภาพ: แบ่งสัดส่วนการจัดวางกระเบื้องปูพื้น Stamp Pave ลาย Florence ให้เป็นเส้นทางตามการก้าวเดิน พื้นที่ด้านข้างโรยหินกรวดสีขาวและดำขนานไปกับทางเดินยาว เพิ่มลูกเล่นน่ารักๆ ให้กับสวนได้อย่างไม่ซ้ำใคร

ภาพ: ผสมผสานความคลาสสิกและความรู้สึกอ่อนหวานโรแมนติกไปด้วยกันอย่างลงตัว ด้วยรูปทรงและเส้นสายของกระเบื้องปูพื้น Stamp Pave ลาย Zofia

       2. หรูหรา ลงตัว ในแบบคลาสสิก ด้วย Carpet Stone กระเบื้องปูพื้นที่นำรูปทรงเรขาคณิตมาจัดวางอย่างลงตัว โดยมีตาข่ายช่วยยึดอยู่ด้านหลัง เพื่อเรียงร้อยก้อนคอนกรีตให้เป็นรูปทรงต่างๆ อย่างเช่น ทรงพัด รูปทรงที่โค้งเว้า ช่วยเพิ่มความหรูหราและโอ่โถงให้กับพื้นที่ได้มากยิ่งขึ้น หรือจะเป็นทรงโค้งแบบครึ่งวงกลม เมื่อนำมาประกบกันก็จะได้วงกลมที่สมบูรณ์ เพิ่มความโดดเด่นให้กับพื้นที่ แต่หากชอบความเป็นธรรมชาติ อาจเลือกรูปทรงอิสระ อย่างรุ่น Natutal ที่ให้ความคลาสสิกและสวยงาม เสมือนเดินอยู่ท่ามกลางธรรมชาติ Carpet Stone สามารถปูพื้นทางเดินในสวน ลานจอดรถ และพื้นที่อเนกประสงค์ต่างๆ เพื่อให้ได้บรรยากาศของความคลาสสิกและสวยงามได้ตามต้องการ 

B.jpg