Title: ចំណេះដឹងអំពីគេហដ្ឋាននិងគន្លឹះផ្សេងៗ

តិចនិច ៨យ៉ាង សំរាប់តុបតែងបន្ទប់តូចអោយមើលទៅធំទូលាយដោយវិធីងាយស្រួល

  

តិចនិច ៨យ៉ាង សំរាប់តុបតែងបន្ទប់តូចអោយមើលទៅធំទូលាយដោយវិធីងាយស្រួលការរៀបចំមុខងារទីកន្លែងប្រើប្រាស់នៅក្នុងផ្ទះបានក្លាយទៅជាវិទ្យាសាស្រ្តសំខាន់ម៉្យាងសំរាប់អ្នករស់នៅទីក្រុងដែលមានកន្លែងតូចចង្អៀត។ នៅពេលដែលតំលៃដីនៅក្នុងទីក្រុងកើនឡើង បន្ទប់ក៏កាន់តែមានទំហំតូច ដូចជា បន្ទប់ស្ទីចយូ ផ្ទះល្វែង អាផាតមិន ឬ បន្ទប់ផ្ទាល់ខ្លួនក្នុងផ្ទះដាច់ដោយឡែកជាដើម។ ជាពិសេសអ្នករស់នៅដែលមានរបស់របរប្រើប្រាស់ច្រើន ធ្វើអោយបន្ទប់កាន់តែតូចទៅៗ ហើយអាចមានផ្លូវដើរតូចចង្អៀតក្នុងបន្ទប់ទៀតផង។ ឥលូវនេះយើងមានតិចនិចមួយចំនួនសំរាប់តុបតែងកន្លែងតូចចង្អៀតអោយមើលទៅធំទូលាយបាន។ ម្ចាស់ផ្ទះអាចប្រើវិធីសាមញ្ញ ៨យ៉ាងអាស្រ័យលើភាពងាយស្រួលរបស់ពួកគាត់។


1. ប្រើពណ៌ពន្លឺ – ចូរប្រើពន្លឺពណ៌សសំរាប់ផ្ទៃបាត ជញ្ជាំង ឬពិដានដើម្បីធ្វើអោយបន្ទប់មើលទៅធំទូលាយ។ លើសពីនេះ ការធ្វើអោយជញ្ជាំងម្ខាងមានពណ៌ស្រាលជាងពណ៌ជញ្ជាំងផ្សេងទៀត ក៏អាចជួយបន្ថែមភាពធំទូលាយដល់បន្ទប់ផងដែរ។