Title: ចំណេះដឹងអំពីគេហដ្ឋាននិងគន្លឹះផ្សេងៗ

របៀបធ្វើអោយបន្ទប់ទទួលភ្ញៀវមានខ្យល់អាកាស ប្រកបដោយផាសុកភាព និងទេសភាពបៃតងពីខាងក្រៅចូលទៅក្នុងផ្ទះ

ផ្ទះគឺជាឋានសួគ៍របស់យើងទាំងអស់គ្នា មិនថាពេលវេលាកន្លងទៅយូរប៉ុណ្ណា ឬការរស់នៅរបស់មនុស្សប្រែប្រួលយ៉ាងណានោះទេ យើងតែងតែអាចកែសម្រួលម៉ូតផ្ទះដើម្បីអោយសមរម្យ និងអាចឆ្លើយតបទៅនឹងរាល់តម្រូវការនានា  

ផ្ទះគឺជាឋានសួគ៍របស់យើងទាំងអស់គ្នា មិនថាពេលវេលាកន្លងទៅយូរប៉ុណ្ណា ឬការរស់នៅរបស់មនុស្សប្រែប្រួលយ៉ាងណានោះទេ យើងតែងតែអាចកែសម្រួលម៉ូតផ្ទះដើម្បីអោយសមរម្យ និងអាចឆ្លើយតបទៅនឹងរាល់តម្រូវការនានា។ ឧទាហរណ៍ដូចជាផ្ទះរបស់លោក Passakorn Satjaprapha ដែលមានទីតាំងនៅ Rasa Spanish Courtyard Village. 

ផ្ទះវីឡាទោល២ជាន់របស់លោក Passakorn Satjaprapha ដែលស្ថិតនៅតំបន់ Rasa Spanish Courtyard Village

ផ្ទះវីឡាទោលពីរជាន់នេះត្រូវការពង្រីកជាន់ក្រោមដើម្បីធ្វើជាបន្ទប់អង្គុយលេងនៅថ្ងៃឈប់សម្រាក ឬសម្រាប់ជួបជុំមិត្តភក្ដិរបស់កូនៗនៅក្នុងផ្ទះ។  លោក Passakorn សម្រេចចិត្តពង្រីកជាន់ខាងក្រោមដើម្បីធ្វើជាបន្ទប់ទទួលភ្ញៀវដែលអាចប្រើប្រាស់បានច្រើនយ៉ាងហើយតម្រូវអោយមានខ្យល់អាកាសនិងអាចមើលឃើញទេសភាពបៃតងនៅខាងក្រៅផ្ទះផងដែរ។ ដូច្នេះហើយ ការសាងសង់បន្ថែមនូវជញ្ជាំងបេតុងធម្មតាមិនអាចឆ្លើយតបទៅនឹងតម្រូវការនេះបានឡើយ។ 

លោក Passakorn បានព្យាយាមស្វែងរកគំនិតច្នៃប្រឌិតមួយចំនួនពីព្រឹត្តិការណ៍តាំងពិព័រណ៍ម៉ូតផ្ទះ (House and Garden Fair) ហើយបានចាប់អារម្មណ៍ទៅនឹងប៊ូតរបស់ Windsor ដែលមានផលិតផលនិងសេវាកម្មដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់លោកបាន។លោក Passakorn បានជ្រើសរើសយកទ្វារនិងបង្អួចប្រភេទ Signature របស់ Windsor ជំនួសអោយជញ្ជាំងសម្រាប់ផ្នែកដែលពង្រីកបន្ថែម ធ្វើអោយបន្ទប់ទទួលភ្ញៀវដែលទទួលបានមានកញ្ចក់ច្បាស់ថ្លាទាំងពីរជ្រុង។ កញ្ចក់ដែលប្រើមានកម្រាស់ ៦ មីលីម៉ែត្រ ហើយត្រូវបានលាបពណ៌បៃតងដូច្នេះហើយវាអាចស្រូបយកពន្លឺនិងកំដៅបានមួយផ្នែក។ ស៊ុមទ្វារនិងបង្អួចត្រូវបានផលិតពីប្លាស្ទិចរូបមន្ដពិសេស ដែលសមស្របទៅនឹងអាកាសធាតុរបស់ប្រទេសថៃ។ ដូច្នេះហើយ វាមានភាពជាប់ធនបានយូរដោយគ្មានស្នាមប្រេះនិងការសឹករិចរិល។ លើសពីនេះទៅទៀត  នៅមានប្រព័ន្ធការពារការលិចទឹក កំដៅនិងសម្លេងរំខានពីខាងក្រៅថែមទៀតផង។  

ទ្វារនិងបង្អួចរុញរបស់ Windsor ដែលប្រើប្រាស់ជាជញ្ជាំងផ្ទះ កម្រាលព្រំពណ៌ប្រផេះផ្ដល់អោយនូវបរិយាកាសធូរស្រាល

ទ្វារនិងបង្អួចដែលមានស្រាប់ក៏ជារបស់ Windsor ដែរ ដូច្នេះហើយវាស៊ីគ្នាជាមួយនឹងទ្វារនិងបង្អូចថ្មីដែលតំឡើងនៅផ្នែកដែលសាង់សង់បន្ថែម។ គ្រាន់តែទាញវាំងននបិទគឺអាចបង្កើតឯកជនភាពសម្រាប់បន្ទប់នេះបានទៅហើយ

ទាំងអស់នេះ លោក Passakorn បានប្រើប្រាស់សេវាកម្មរបស់ Windsor Fast Renew ដែលផ្ដល់នូវសេវាកម្មគ្រប់បែបយ៉ាង ដូចជាការប្រឹក្សាយោបល ការវាស់វែង ការរចនាប្លង់សាងសង់  ការគណនាតំលៃ ការតំឡើង រួមទៅដល់សេវាកម្មក្រោយទិញរួចផងដែរ ដោយក្រុមអ្នកជំនាញបច្ចេកទេស។ លោក Passakorn បានប្រាប់យើងពីចំណាប់អារម្មណ៍ទាក់ទងទៅនឹងសេវាកម្មពី  Windsor Fast Renew “បុគ្គលិកនៅកន្លែងតាំងពិព័រណ៍ម៉ូតផ្ទះ (House and Garden Fair) បានផ្ដល់យោបល់ល្អៗជាច្រើន ក្រុមអ្នកតំឡើងបានធ្វើការយ៉ាងរហ័សរហួន ស្អាត មានសណ្ដាប់ធ្នាប់ ហើយចំណាយពេលត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះដើម្បីតំឡើងទៅតាមអ្វីដែលបានព្រមព្រៀងគ្នា។ នៅពេលដែលប្រៀបធៀបជាមួយការចំណាយ  វាពិតជាចំណេញហើយសមរម្យបំផុត។