Title: ចំណេះដឹងអំពីគេហដ្ឋាននិងគន្លឹះផ្សេងៗ

ក្បឿងស៊ីម៉ងត៍ - តើគួរជ្រើសរើសយកប្រភេទមួយណា?

ក្បឿងស៊ីម៉ងត៍ អេសស៊ីជី ប្រភេទនីមួយៗ មានភាពខុសៗគ្នា រាប់ចាប់តាំងពី ដំណើរការផលិត វិធីសាស្រ្ដស្រោបពណ៌ ក៏ដូចជារូបរាង ពណ៌ ផ្ទៃក្បឿង និងសម្ភារៈប្រកបផ្សេងៗទៀត។  

បច្ចុប្បន្ននេះ ក្បឿងស៊ីម៉ងត៍មានការរចនារូបរាងខុសៗគ្នាយ៉ាងច្រើនដើម្បីឆ្លើយតបទៅនឹងម៉ូតផ្ទះផ្សេងៗគ្នា។ សម្រាប់ក្បឿងស៊ីម៉ងត៍ អេសស៊ីជី ម៉ូតដែលពេញនិយមបំផុត គឺប្រភេទ ស៊ីផេក (CPAC model) ដែលជាប្រភេទក្បឿងមានភ្លី និងប្រភេទប្រេស្ទិច និង ប្រភេទញ៉ូស្ពៃ (Prestige and New Style models) ក៏ចាត់ទុកជាក្បឿងស៊ីម៉ងត៍ដែរ ប៉ុន្ដែមានការរចនាផ្ទៃបែបរាបស្មើ ព្រមទាំងមានភាពខុសគ្នាផ្សេងៗទៀតដែលអាចទាក់ទងទៅនឹងការសម្រេចចិត្តជ្រើសរើសប្រភេទក្បឿងយកមកប្រើប្រាស់។ 

វិធីសាស្រ្ដផលិតដើម្បីសម្រេចបាននូវភាពផ្សេងៗគ្នា

ក្បឿងស៊ីម៉ងត៍ អេសស៊ីជី ទាំងអស់មានវិធីសាស្រ្តផលិតផ្សេងៗគ្នា។ ចំណែកឯ ក្បឿងប្រភេទស៊ីផេក និងប្រេស្ទិច (CPAC and Prestige) ប្រើប្រាស់បច្ចេកវិទ្យា Extrusion ក្នុងដំណើរផលិត និងបច្ចេកវិទ្យាសើមលើសើមក្នុងដំណើរការស្រោបពណ៌ បណ្ដាលអោយផ្ទៃក្បឿងគ្រើមដូចសំបកក្រូច។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភេទ ញ៉ូវស្ដាយ (New Style) ប្រើប្រាស់បច្ចេកវិទ្យាផលិតផ្សេងគ្នា គឺ ការសង្កត់ដោយប្រើកំលាំងខ្លាំង និងបច្ចេកវិទ្យាស្រោបពណ៌ឈ្មោះ Airless Spray System ដែលបាញ់ស្ពេរ បន្ទាប់ពីហាលស្ងួត។ ក្បឿងដែលផលិតតាមវិធីសាស្រ្តនេះនឹងមានផ្ទៃរលោង (លើកលែងប្រភេទញ៉ូស្តាយ ធីមប័រ (New Style Timber) ដែលមានផ្ទៃដូចសាច់ឈើ។  ផ្ទៃរលោងរបស់ក្បឿងប្រភេទញ៉ូវស្ដាយ (New Style) មានគុណសម្បត្តិមិនសូវជាប់ធូលីដីច្រើនបើប្រៀបធៀបទៅនឹងក្បឿងដែលមានផ្ទៃគ្រើម។ ទោះបីជាយ៉ាងណាក៏ដោយ តំលៃក៏ថ្លៃទៅតាមនឹងដែរ។

រូបភាព: ប្រភេទផ្សេងៗ នៃក្បឿងស៊ីម៉ងត៍ អេសស៊ីជី ដូចជាប្រភេទស៊ីផេក (CPAC ប្រភេទប្រេស្ទិច (Prestige) ប្រភេទញ៉ូវស្តាយទំនើបការពារកំដៅ (New Style Modern X Shield HeatBLOCK) និងប្រភេទញ៉ូវស្ដាយ ធីមប័រ (New Style Timber)

ពណ៌ក្បឿង និងតិចនិចពិសេស

ក្បឿងអេសស៊ីជីប្រភេទនីមួយៗ មានតិចនិចស្រោបពណ៌ខុសៗគ្នា។ ដូចជាប្រភេទ ស៊ីផេក (CPAC) ប្រើប្រាស់តិចនិចស្រោបពណ៌ពីរជាន់ (Double Coating) ដែលស្រោបពណ៌ដោយរូបមន្ដគីមីពិសេសនៅខាងលើថ្នាំដែលបាញ់លើសាច់ក្បឿង។ វិធីសាស្រ្ដនេះជួយកាត់បន្ថយបញ្ហាស្លេកពណ៌។ សម្រាប់ក្បឿងប្រភេទប្រេស្ទិច (Prestige) គេប្រើប្រាស់ តិចនិចឈ្មោះ Inorganic Pigment ដែលវានឹងជួយស្រោបពណ៌លើសាច់ក្បឿងបានយ៉ាងល្អ។ ម្ចាស់គេហដ្ឋាននានាដែលចង់ផ្ដោតទៅលើភាពជាប់ធន់យូរអង្វែងនៃពណ៌ក្បឿង អាចជ្រើសរើសក្បឿងដែលប្រើប្រាស់បច្ចេកវិទ្យា X-Shield សម្រាប់ដំណើរការស្រោបពណ៌។ វិធីសាស្រ្ដនេះត្រូវបានប្រើប្រាស់សម្រាប់រាល់ក្បឿងប្រភេទប្រេស្ទិច (Prestige X Shield) និង ប្រភេទញ៉ូវស្ដាយ (New Style)។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនប្រើមានបំណងកាត់បន្ថយកំដៅនៅក្នុងផ្ទះ ជាពិសេសនៅពេលសាងសង់ផ្ទះប្រភេទសន្សំសំចៃថាមពល ឬផ្ទះត្រជាក់ នោះគួរប្រើក្បឿងប្រភេទញ៉ូវស្តាយទំនើបការពារកំដៅ (New Style Modern X Shield HeatBLOCK)។ ក្បឿងប្រភេទនេះមាន HeatBLOCK Pigment នៅក្នុងស្រទាប់ស្រោបពណ៌ដែលជួយផ្លាតការជះកំដៅ។  

រូបភាព: តិចនិចស្រោបពណ៌ដែលប្រើចំពោះប្រភេទក្បឿងស៊ីម៉ងត៍អេសស៊ីជីផ្សេងៗ។

រូបរាងក្បឿង

រូបរាងផ្សេងៗរបស់ក្បឿងស៊ីម៉ងត៍នឹងសមស្របទៅនឹងម៉ូតគេហដ្ឋានផ្សេងៗគ្នា។ ប្រភេទស៊ីផេក (CPAC) ដែលជាប្រភេទក្បឿងមានភ្លី មានភាពពេញនិយមក្នុងចំណោមម៉ូតផ្ទះទាំងបែបបុរាណ និងបែបសម័យបច្ចុប្បន្ន។ ក្បឿងប្រភេទប្រេស្ទិច (Prestige model) ដែលមានការរចនាផ្ទៃបែបរាបស្មើ និងមានពណ៌ច្រើនយ៉ាងសម្រាប់ជ្រើសរើស គឺសមស្របទៅនឹងម៉ូតផ្ទះទាំងបែបបុរាណនិងបែបសម័យ។ ក្បឿងប្រភេទ ញ៉ូវស្ដាយ (New Style) ក៏មានការរចនាផ្ទៃបែបរាបស្មើ ប៉ុន្ដែមានរូបរាងខុសៗគ្នាយ៉ាងច្រើន។ ឧទាហរណ៌ ក្បឿងប្រភេទញ៉ូវស្ដាយបែបទំនើប (New Style Modern) ដែលមានរាងការ៉េ ពណ៌ត្នោតលាយប្រផេះ សមស្របសម្រាប់ម៉ូតផ្ទះបែបទំនើb។ ក្បឿងប្រភេទញ៉ូវស្ដាយអររិនថល (New Style Oriental) ដែលមានរាងគ្រាប់ពេជ្រ គឺសមស្របសម្រាប់ម៉ូតផ្ទះសម័យថ្មីរបស់ថៃ និងបែបអាណានិគម  និងក្បឿងប្រភេទញ៉ូវស្ដាយធីមប័រ  (New Style Timber) ដែលមានរាងការ៉េ និងផ្ទៃដូចសាច់ឈើ គឺសមស្របទៅនឹងម៉ូតផ្ទះបែបធម្មជាតិ។  

រូបភាព: ផ្ទះសម័យថ្មីប្រើប្រាស់ក្បឿងប្រភេទស៊ីផេក CPAC (ឆ្វេង លើ) និង ប្រភេទប្រេស្ទិច (Prestige)(ក្រោម ឆ្វេង ស្ដាំ)

រូបភាព: ផ្ទះបែបសម័យប្រើប្រាស់ក្បឿងប្រភេទញ៉ូវស្ដាយ (New Style) (លើ ឆ្វេង) ផ្ទះថៃបែបសម័យប្រើប្រាស់ក្បឿងប្រភេទប្រេស្ទិច (Prestige) (ក្រោម ឆ្វេង) និងផ្ទះធម្មជាតិប្រើប្រាស់ ក្បឿងប្រភេទញ៉ូវស្ដាយធីមប័រ (New Style Timber) លើសពីនេះទៅទៀត រូបរាងក្បឿងមិនត្រឹមតែជាប់ទាក់ទងទៅនឹងម៉ូតផ្ទះនោះទេ ប៉ុន្ដែវាពាក់ព័ន្ធទៅនឹងការការពារទឹកហូរបញ្ច្រាស់នៅខាងក្រោមដំបូល។ ហើយវាក៏ពាក់ព័ន្ធទៅនឹងវិធីសាស្រ្ដប្រក់ដំបូល គំលាតតំណរក្បឿង និងទំរេដំបូលទាំងមូល។ ឧទាហរណ៍ ក្បឿងមានភ្លីធម្មតា នឹងមានការបង្ហូរទឹកប្រសើរជាងក្បឿងរាបស្មើ ដូច្នេះហើយ វាសមស្របបំផុតសម្រាប់ដំបូលដែលមានទំរេចោត។ ដើម្បីបញ្ជាក់អោយឃើញកាន់តែច្បាស់ ក្បឿងប្រភេទស៊ីផេក (CPAC) សមស្របទៅនឹងដំបូលដែលមានទំរេ 17-90 អង្សារ ហើយក្បឿងប្រភេទប្រេស្ទិច (Prestige) សមស្របទៅនឹងដំបូលដែលមានទំរេ 25-40 អង្សារ ជាដើម។ ក្បឿងស៊ីម៉ងត៍ អេសស៊ីជី មានឧបករណ៍តំឡើងផ្សេងទៀតជាច្រើនសម្រាប់ប្រើប្រាស់ការពារទឹកហូរបញ្ច្រាស់ផងដែរ ដូចជា ទ្រនុងក្បឿង(watercourse) ស្ថិតនៅតាមគែមក្បឿង អណ្ដាតចុងក្បឿង (rainwater check) ស្ថិតនៅខាងក្រោមក្បឿង ព្រមទាំងទរទឹក (water channel) ដែលត្រូវបានរចនាឡើងខុសៗគ្នា សម្រាប់ក្បឿងប្រភេទនីមួយៗ។

ឧបករណ៍តំឡើងពិសេស និងក្បឿង  

ក្បឿងស៊ីម៉ងត៍មានឧបករណ៍តំឡើងពិសេសជាច្រើនសម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នា។ ឧទាហរណ៍ ក្បឿងពន្លឺ “transparent roof tile” នឹងជួយអោយពន្លឺថ្ងៃអាចចាំងចូលទៅក្នុងផ្ទះបាន ហើយ “ capping bracket” នឹងជួយធ្វើអោយការតំឡើងក្បឿងអោយបានល្អ បន្ទះកៅស៊ូប្រើសម្រាប់ការពារទឹកលិច ប្រព័ន្ធការពារជម្រាបទឹក (Drytech System) និងព្រំលើបំពង់ (Pipe Vent Round Ridge) ដែលធ្វើអោយការងារតំឡើងមិនចាំបាច់ត្រូវចោះខួងនោះទេ (ជួយកាត់បន្ថយហានិភ័យលិចទឹក)។ ទោះបីជាយ៉ាងណាក៏ដោយ ឧបករណ៍តំឡើងមួយចំនួនប្រហែលមានតែសម្រាប់ក្បឿងប្រភេទខ្លះតែប៉ុណ្ណោះ។ ឧទាហរណ៍ ក្បឿងប្រភេទស៊ីផេក (CPAC) គឺជាប្រភេទតែមួយគត់ដែលមាន ឈុតក្បឿងជើងទំរសម្រាប់ ផ្កាយរណប (satellite tileset) ចំណែកឯ ក្បឿងប្រភេទស៊ីផេក និងប្រេស្ទិច(CPAC and Prestige) មានដូចជា កៅស៊ូព្រំជាប់ជញ្ជាំង (ដើម្បីជំនួសក្ដារបាំងចាប ដែលអាចបង្កអោយមានបញ្ហាលិចទឹកបាន) ព្រមទាំងកៅស៊ូរបាំងចាប ដែលប្រើដើម្បីការពារសត្វតូចៗចូលទៅខាងក្នុង (ប្រការនេះមិនចាំបាច់សម្រាប់ក្បឿងប្រភេទញ៉ូវស្ដាយ (New Style model) ទេ ដោយសារវាមានផ្ទៃរាបស្មើស៊ីគ្នាបានល្អជាមួយនឹងក្ដាររបាំងចាប)។

រូបភាព: ទ្រនុងក្បឿង និង អណ្ដាតចុងក្បឿង របស់ក្បឿងស៊ីម៉ងត៍ អេសស៊ីជី ប្រភេទស៊ីផេក (CPAC model’s water course and rainwater check)

រូបភាព: ក្បឿងពន្លឺ (Transparent roof tile) សម្រាប់ប្រើប្រាស់ជាមួយក្បឿងស៊ីម៉ងត៍ប្រភេទផ្សេងៗ

រូបភាព: ឧបករណ៍តំឡើងបន្ថែមសម្រាប់ក្បឿងស៊ីម៉ងត៍ប្រភេទស៊ីផេក (CPAC model)

เรื่อง: SCG Experience

3 วัสดุปูพื้นภายนอก เนรมิตพื้นที่รอบบ้านให้สวยในสไตล์ตะวันตก

วัสดุปูพื้นภายนอก ที่จะมาช่วยสร้างสรรค์พื้นหน้าบ้าน ทางเดินรอบบ้าน ลานจอดรถ พื้นทางเดินในสวน หรือแม้กระทั่งสวนเล็กๆ หลังบ้าน ให้ได้บรรยากาศสวยงามสุดคลาสสิก เสมือนอยู่ในดินแดนของประเทศแถบตะวันตก  

       สำหรับใครที่ชื่นชอบหรือหลงใหลในบรรยากาศอันสวยงามของถนนหนทางหรือพื้นทางเดินที่สุดแสนจะคลาสสิกในประเทศแถบตะวันตก อย่าง อิตาลี สเปน อังกฤษ หรือฝรั่งเศส จนเก็บมาเป็นสไตล์ในฝันแล้วล่ะก็ เรามี 3 วัสดุปูพื้นภายนอก ที่จะมาเนรมิตพื้นทางเดินรอบบ้าน ลานจอดรถ พื้นทางเดินในสวน หรือแม้กระทั่งสวนหย่อมเล็กๆ หลังบ้าน ให้สวย โดดเด่น เสมือนได้อยู่ท่ามกลางประเทศในแถบยุโรปกันเลยทีเดียว ไม่ว่าจะเป็น Stamp Pave, Carpet Stone และ Stamp Concrete

       1. สร้างพื้นทางเดินมิติใหม่ด้วยเสน่ห์จากลายหิน กับ Stamp Pave กระเบื้องปูพื้นที่มีรูปทรงและเส้นสายของลายแผ่นหินที่แตกออกอย่างเป็นธรรมชาติ มีหลากหลายสีสันและลวดลายให้เลือกใช้ มาพร้อมกับความแข็งแรง ทนทาน ชั้นสีผสมอยู่ในเนื้อคอนกรีต ทำให้สีไม่หลุดล่อน และทำความสะอาดง่ายเพราะผ่านการเคลือบผิวหน้าด้วยน้ำยาเคลือบเงาผิวคอนกรีตโดยเฉพาะจากโรงงาน เหมาะสำหรับปูพื้นทางเดินในสวน ลานจอดรถ และพื้นที่อเนกประสงค์รอบๆ บ้าน ให้บรรยากาศในสไตล์ที่ไม่เคยตกยุค

ภาพ: Stamp Pave ลาย London ผิวหน้าเสมือนหินธรรมชาติที่ได้รับแรงบันดาลใจมาจากความสวยงามของท้องถนนในแถบยุโรป 

ภาพ: จากพื้นทางเดินอันแสนโรแมนติกในอิตาลี ถูกถ่ายทอดลวดลายลงบน Stamp Pave ลาย Como และ Naple จนเกิดเป็นเส้นสายที่สงบและผ่อนคลาย

ภาพ: ให้ความรู้สึกคลาสสิกและเพิ่มมิติให้กับพื้นทางเดิน ด้วยกระเบื้องปูพื้น Stamp Pave ลาย Milano ผิวสัมผัสของกระเบื้องเสมือนลายหินที่แตกออกอย่างเป็นธรรมชาติ ให้ความรู้สึกคล้ายเดินเล่นอยู่ในสวนต่างประเทศ 

ภาพ: Stamp Pave ลาย Tuscany ด้วยกระเบื้องทรงกึ่งวงกลมที่มีรายละเอียดของลายหินที่ก่อให้เกิดลวดลายต่อเนื่องและลงตัว สามารถนำมาจัดวางสลับสีสันให้เกิดเป็นแพทเทิร์นที่แปลกตาและน่าหลงใหล 

ภาพ: แบ่งสัดส่วนการจัดวางกระเบื้องปูพื้น Stamp Pave ลาย Florence ให้เป็นเส้นทางตามการก้าวเดิน พื้นที่ด้านข้างโรยหินกรวดสีขาวและดำขนานไปกับทางเดินยาว เพิ่มลูกเล่นน่ารักๆ ให้กับสวนได้อย่างไม่ซ้ำใคร

ภาพ: ผสมผสานความคลาสสิกและความรู้สึกอ่อนหวานโรแมนติกไปด้วยกันอย่างลงตัว ด้วยรูปทรงและเส้นสายของกระเบื้องปูพื้น Stamp Pave ลาย Zofia

       2. หรูหรา ลงตัว ในแบบคลาสสิก ด้วย Carpet Stone กระเบื้องปูพื้นที่นำรูปทรงเรขาคณิตมาจัดวางอย่างลงตัว โดยมีตาข่ายช่วยยึดอยู่ด้านหลัง เพื่อเรียงร้อยก้อนคอนกรีตให้เป็นรูปทรงต่างๆ อย่างเช่น ทรงพัด รูปทรงที่โค้งเว้า ช่วยเพิ่มความหรูหราและโอ่โถงให้กับพื้นที่ได้มากยิ่งขึ้น หรือจะเป็นทรงโค้งแบบครึ่งวงกลม เมื่อนำมาประกบกันก็จะได้วงกลมที่สมบูรณ์ เพิ่มความโดดเด่นให้กับพื้นที่ แต่หากชอบความเป็นธรรมชาติ อาจเลือกรูปทรงอิสระ อย่างรุ่น Natutal ที่ให้ความคลาสสิกและสวยงาม เสมือนเดินอยู่ท่ามกลางธรรมชาติ Carpet Stone สามารถปูพื้นทางเดินในสวน ลานจอดรถ และพื้นที่อเนกประสงค์ต่างๆ เพื่อให้ได้บรรยากาศของความคลาสสิกและสวยงามได้ตามต้องการ 

B.jpg