គំនិតច្នៃប្រឌិតផ្សេងៗក្នុងការរៀបចំកន្លែងប្រើប្រាស់ផ្នែកខាងក្នុងអាគារអោយមានប្រសិទ្ធិភាពបំផុត

August 14, 2018

" គំនិតច្នៃប្រឌិតផ្សេងៗ ក្នុងការរៀបចំកន្លែងប្រើប្រាស់ដែលតូចចង្អៀតអោយមានប្រសិទ្ធិភាពបំផុត ពីព្រោះថាកន្លែងដែលតូចចង្អៀតអាចមានប្រយោជន៍ច្រើនជាងអ្វីដែលអ្នកបានគិត។ "

នៅពេលដែលតំលៃដីធ្លី ផ្ទះសំបែង និងខុនដូ កាន់តែថ្លៃទៅៗ ម្ចាស់ផ្ទះ ឬម្ចាស់គម្រោងភាគច្រើនកាន់តែយកចិត្តទុកដាក់ទៅលើការរចនាប្លង់ដែលអាចរៀបចំកន្លែងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពបំផុត។ ក្រៅពីការរចនាប្លង់ដែលល្អហើយ នៅចាំបាច់ត្រូវមានគំនិតច្នៃប្រឌិតនិងតិចនិចមួយចំនួនទៀតដើម្បីអាចជួយអោយការរៀបចំកន្លែងប្រើប្រាស់ផ្នែកខាងក្នុងអគារកាន់តែមានប្រសិទ្ធិភាព មានសិល្បះ និងមានភាពទាក់ទាញក្នុងពេលតែមួយ។កន្លែងទំនេរអាចក្លាយជាកន្លែងដែលមានប្រយោជន៍: សាកល្បងដើរសង្កេតមើលក្នុងផ្ទះអោយសព្វកន្លែង អ្នកអាចនឹងរកឃើញកន្លែងទំនេរជាច្រើនដែលអាចប្រើប្រាស់ជាកន្លែងមានប្រយោជន៍បានទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបាន។ ជាឧទាហរណ៍ កន្លែងនៅខាងក្រោមពិដានដែលមនុស្សភាគច្រើនមើលរំលង សាកល្បងកែច្នៃវាសម្រាប់ទុកដាក់ឥវ៉ាន់របស់របរណាដែលមិនសូវបានប្រើប្រាស់ មិនថាមានឥវ៉ាន់សម្ភារះក្នុងផ្ទះច្រើនយ៉ាងណានោះទេ វានៅតែអាចមានកន្លែងសម្រាប់ទុកដាក់ជានិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ យើងក៏ត្រូវគិតពិចារណាពីសមត្ថភាពទ្រទំងន់របស់ពិដាន ព្រមទាំងសុវត្ថិភាពនៃការតំឡើងផងដែរ។ 

ការតំឡើងធ្នើរសម្រាប់ដាក់ឥវ៉ាន់នៅខាងក្រោមពិដាន

Photo courtesy: http://www.sfgirlbybay.com/2014/01/14/tuesdays-girl-in-plain-site/
http://www.familyhandyman.com/storage-organization/12-simple-storage-solutions/view-all
http://www.thisoldhouse.com/toh/photos/0,,20195474_20453945,00.html

សម្រាប់ផ្ទះដែលមានច្រើនជាង ២ជាន់ សូមកុំភ្លេចកន្លែងក្បែរ ឬក្រោមជណ្ដើរ សាកល្បងតំឡើងធ្នើរនៅតាមជញ្ជាំងឡើងជណ្ដើរ។ ធ្វើបែបនេះវាអាចបង្កើតធ្នើរដែលមានប្រយោជន៍ ស្រស់ស្អាត ហើយមិនខ្ជះខ្ជាយកន្លែងទៀតផង។ 

កន្លែងមួយដែលគ្រប់ផ្ទះតែងតែមាននោះគឺជ្រុងកែង គួរសាកល្បងតំឡើងធ្នើរសាមញ្ញ តូចៗ នៅតាមជ្រុងកែង ដើម្បីធ្វើអោយធ្នើរមើលទៅស្រស់ស្អាត។ កន្លែងដែលគ្មានប្រយោជន៍នឹងក្លាយជាជ្រុងកែងផ្ទះដ៏ស្រស់ស្អាត។

ការតំឡើងធ្នើរសាមញ្ញតូចៗនៅតាមជ្រុងកែងក្នុងផ្ទះឬការតុបតែងដ៏ស្រស់ស្អាតនឹងបន្ថែមពណ៌ស្រស់ស្រាយនៅក្នុងផ្ទះ

Photo courtesy: http://www.lushome.com/simple-diy-corner-shelves-adding-storage-spaces-small-kids-rooms/99824
http://sunshineontheinside.blogspot.com/

លើសពីនេះទៅទៀត ជញ្ជាំងធម្មតាក៏អាចកែច្នៃជាកន្លែងមានប្រយោជន៍បានដែរដោយអាចព្យួរសម្ភារះប្រើប្រាស់ផ្ទះបាយ ដូចជា ខ្ទះ ឆ្នាំង វែក នៅលើជញ្ជាំងផ្ទះបាយ ឬក៏បញ្ឈរកង់នៅលើជញ្ជាំងក្នុងបន្ទប់ទទួលភ្ញៀវជាដើម។ ប្រសិនបើយើងរៀបចំបានល្អ វាមិនត្រឹមតែអាចសន្សំសំចៃកន្លែងទុកដាក់ឥវ៉ាន់នោះទេ តែថែមទាំងអាចតុបតែងជញ្ជាំងផ្ទះអោយស្រស់ស្អាតបានទៀតផង។ 

ការព្យួរសម្ភារះប្រើប្រាស់នៅលើជញ្ជាំងជួយធ្វើអោយស្រស់ស្អាតនិងទាក់ទាញ

Photo courtesy: http://www.apartmenttherapy.com/small-space-advice-room-by-room-best-of-2014-214176?crlt.pid=camp.ENikK448hThz
http://iheartorganizing.blogspot.com/2014/08/garage-update-family-bike-storage.html
http://www.brit.co/pretty-organizational-hacks/

ការកែប្រែពីកន្លែងគ្មានប្រយោជន៍ទៅជាកន្លែងមានប្រយោជន៍
ពេលវេលាចេះតែកន្លងផុតទៅ តម្រូវការប្រើប្រាស់កន្លែងផ្សេងៗនៅក្នុងផ្ទះអាចមានការវិវត្តន៍ប្រែប្រួលជានិច្ច។ ឧទាហរណ៍ កន្លែងតូចមួយដែលបានរចនាសម្រាប់ទុកដាក់ឥវ៉ាន់ បន្ទប់តែងខ្លួន ឬទូរសម្លៀកបំពាក់ជាដើម ប្រសិនបើវាមិនចាំបាច់ទេ ចូរកុំខ្ជះខ្ជាយទីកន្លែងធ្វើអី្វ។ សាកល្បងធ្វើការកែសម្រួលបន្ដិច ដូចជាប្រើប្រាស់កន្លែងអោយសមស្របទៅនឹងសេចក្ដីត្រូវការបច្ចុប្បន្ន ឧទាហរណ៍ ការកែប្រែទូរសម្លៀកបំពាក់ ឬបន្ទប់ដាក់ឥវ៉ាន់ទៅជាបន្ទប់សិក្សាដោយរៀបចំតុនិងកៅអីតូចៗ ហើយតំឡើងបន្ថែមនូវធ្នើរសៀវភៅ។ នៅពេលដែលទ្វារបិទ កន្លែងនេះនឹងត្រូវបានបាំងជិត។ នេះអាចជាគំនិតច្នៃប្រឌិតមួយក្នុងការបន្ថែមបន្ទប់សិក្សាសម្ងាត់ដោយគ្មានខ្ជះខ្ជាយកន្លែងច្រើនឡើយ។

នៅពេលដែលទូរសម្លៀកបំពាក់ត្រូវបានបំលែងជាបន្ទប់សិក្សា-ទ្វារទូរសម្លៀកបំពាក់ក៏អាចប្រើសម្រាប់ព្យួររបស់របរបានដែរ

Photo courtesy: https://www.pinterest.com/
http://plumprettysugar.tumblr.com/post/20986026178

ថ្វីត្បិតតែកន្លែងតូចចង្អៀត វាអាចតុបតែងធ្វើជាបន្ទប់សិក្សាដ៏ស្រស់ស្អាត

Photo courtesy:http://www.bhg.com/decorating/closets/reach-in/clever-closets-around-the-house/?sssdmh=dm17.559566&esrc=nwdc110911&email=3878590874#page=9

គ្រឿងសង្ហារឹមបែបពហុបំណងអាចសន្សំសំចៃកន្លែងបាន
តិចនិចមួយចំនួនដែលទាក់ទងទៅនឹងគ្រឿងសង្ហារឹមគឺជាវិធីសាស្រ្តមួយទៀតក្នុងការជួយសន្សំសំចៃទីកន្លែង។ គ្រឿងសង្ហារឹមដែលត្រូវបានរចនាឡើងដោយមានកន្លែងទុកដាក់ឥវ៉ាន់ ដូចជា គ្រែ ឬកន្លែងអង្គុយដែលមានកន្លែងទំនេរនៅខាងក្រោមដែលជាធម្មតាត្រូវបានទុកចោល ក៏អាចកែប្រែជាកន្លែងដាក់ឥវ៉ាន់ ឬធ្នើរដាក់របស់របរផ្សេងៗបានដែរ។

ធ្នើរសៀវភៅនិងកេះខាងក្រោមកន្លែងអង្គុយ - គំនិតច្នៃប្រឌិតសម្រាប់ផ្ទះទំហំតូច

Photo courtesy: https://www.pinterest.com/
https://www.pinterest.com/pin/51017408252891029/

គ្រែកាន់តែធំ កន្លែងទុកដាក់ឥវ៉ាន់ខាងក្រោមក៏កាន់តែធំដែរ

Photo courtesy: http://www.myparadissi.com/2014/03/adorable-45sqm-apartment.html
http://www.brit.co/pretty-organizational-hacks/

នៅពេលបច្ចុប្បន្ន ការរចនាតុបតែងគ្រឿងសង្ហារឹមដែលមានមុខងារបន្ថែមកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ផ្ទះទំហំតូច។  វាត្រូវបានផលិតដោយមានរូបរាងនិងទំហំសមស្របទៅនឹងតម្រូវការនៃកន្លែងប្រើប្រាស់នីមួយៗ ដូចជា កន្លែងចង្ក្រានបាយដែលមានតុ ឬសាឡុងដែលអាចកែច្នៃទៅជាគ្រែគេងសម្រាប់ភ្ញៀវមកលេងផ្ទះម្ដងម្កាលជាដើម។ 

សាឡុងដែលអាចកែច្នៃជាគ្រែបាននៅពេលចំាបាច់

Photo courtesy: http://resourcefurniture.com/product/nuovoliola-10/

វាត្រូវបានគេមើលឃើញថាមានវិធីជាច្រើនដើម្បីបង្កើនកន្លែងប្រើប្រាស់នៅក្នុងផ្ទះ។ សាកល្បងយកគំនិតទាំងនេះទៅប្រើប្រាស់និងកែច្នៃអោយសមស្របទៅនឹងតម្រូវការប្រើប្រាស់របស់បុគ្គលម្នាក់ៗ ដើម្បីប្រែក្លាយផ្ទះតូចអោយក្លាយជាកន្លែងដែលមានប្រសិទ្ធិភាពបំផុត។