ប្រព័ន្ធទុយោដែលតំឡើងបែបលាតអាចមើលឃើញបែបសាមញ្ញដោយគ្មានពិដានបាំង

July 31, 2018

ប្រព័ន្ធទុយោទឹក ម៉ាស៊ីនត្រជាក់ ឬខ្សែភ្លើងអគ្គិសនី ដែលតំឡើងបែបលាតអាចមើលឃើញបែបសាមញ្ញដោយគ្មានពិដានបាំងគឺជាលក្ខណះពិសេសដាច់ដោយឡែកមួយសម្រាប់គេហដ្ឋានសម័យថ្មី។ ការងារប្រភេទនេះទាមទារនូវជំនាញរចនាប្លង់យ៉ាងផ្ចិតផ្ចង់និងម៉ត់ចត់បំផុត។ សម្ភារះដែលត្រូវប្រើគួរតែរឹងមាំ ជាប់ធន ហើយអាចបំពេញគ្នាជាមួយនឹងសម្ភារះប្រភេទផ្សេងៗទៀត ដូចជា បំពង់ដែកថែបអគ្គិសនី EMT (Electrical Metallic Tubing) ឬទុយោ PVC ដែលលាបពណ៌រួចជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធលាតបែបនេះមិនសមស្របសម្រាប់កន្លែងមួយចំនួនដូចជា ទុយោបណ្ដាញទឹក ដោយសារតែវាអាចបង្កអោយមានសម្លេងរំខាន។ អ្នកគួរស្វែងរកការផ្ដល់យោបល់ពីក្រុមវិស្វករជាមុន ក្នុងការតំឡើងប្រព័ន្ធដែលសមស្របជាមួយនឹងផ្ទះរបស់អ្នក។ កន្លែងមួយចំនួនអាចតំឡើងបែបលាតបាន ចំណែកកន្លែងមួយចំនួនទៀតចំាបាច់ត្រូវបិទបាំងដើម្បីសោភ័ណ្ឌភាព ឬដើម្បីការពារការលំបាកផ្សេងៗដែលអាចកើតមានឡើង។ 

រូបភាព ការប្រៀបធៀបប្រព័ន្ធបិទបាំង (ខាងលើ) ជាមួយនឹង ប្រព័ន្ធបែបលាត (ខាងក្រោម)
រូបភាពការបំពាក់ខ្សែភ្លើងអគ្គិសនីបែបលាតដោយប្រើបំពង់ដែកថែប

ឧទាហរណ៍នៃស្ថាបត្យកម្មល្បីឈ្មោះដែលល្បីល្បាញដោយប្រព័ន្ធតំឡើងបែបលាតមានឈ្មោះថា Centre Georges Pompidou ដែលត្រូវបានបង្កើតឡើងដោយស្ថាបត្យករល្បីឈ្មោះគឺលោក Renzo Piano និងលោក Richard Roger។សារមន្ទីរសិល្បះបែបទំនើបនេះត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ ១៩៧១ ហើយមានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុងប៉ារីស។ វាមានភាពល្បីល្បាញដោយសារគ្រោងនិងប្រព័ន្ធតំឡើងបែបលាតនៅផ្នែកខាងក្រោមអគារ។ ប្រព័ន្ធខ្សែភ្លើងទាំងខាងក្នុងនិងខាងក្រៅ ត្រូវបានរៀបចំយ៉ាងល្អនិងមានពណ៌ស្រស់ថ្លា ធ្វើអោយសារមន្ទីរនេះលេចធ្លោរជាងគេក្នុងចំណោមអគារទាំងអស់ដែលនៅជុំវិញ ហើយវាបានក្លាយជាកន្លែងនិមិត្តរូបមួយសម្រាប់ភ្ញៀវទេសចរនានាទៅទស្សនាដោយខានពុំបាន។  

រូបភាពអគារ Centre Georges Pompidou

ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធតំឡើងបែបលាតនៅក្នុងផ្ទះគឺមានទំហំតូចខ្លាំងណាស់។ ថ្ងៃនេះផងដែរ នឹងមានការណែនាំគំនិតមួយចំនួនសម្រាប់ផ្ទះបែបសាមញ្ញដោយការតំឡើងប្រព័ន្ធបែបលាតព្រមទាំងណែនាំពីវិធីប្រើប្រាស់ទុយោដែកថែបដែលទុកចោលដើម្បីតុបតែង ឬកែច្នៃវាអោយមានមុខងារថ្មីដែលនឹងអាចជួយជំរុញទឹកចិត្តរបស់អ្នកជាពុំខាន។ 

 1) ព្យួរអំពូលភ្លើងម៉ូតផ្សេងៗ ដោយប្រើខ្សែកាបនិងប្រព័ន្ធខ្សែភ្លើងបែបលាត - ជំនួសអោយអំពូលភ្លើងចង្កោមធំៗ សាកល្បងព្យួរអំពូលដោយប្រើខ្សែកាបអគ្គិសនី និងអំពូលភ្លើងបែបលាត។ ព្យួរអំពូលដោយសេរីតាមពិដាន ឬតំឡើងភ្ជាប់ទៅនឹងជញ្ជាំង     ហើយប្រើប្រព័ន្ធខ្សែភ្លើងអគ្គិសនីក្នុងតុបតែងជាទម្រង់រូបក្រាហ្វិកផ្សេងៗ។ បន្ទាប់មក អាចធ្វើការតុបតែងដោយឧបករណ៍រោងចក្រមួយចំនួន ដូចជារ៉ក ដើម្បីអោយមើលទៅគួរអោយចាប់អារម្មណ៍ ស្រស់ស្អាតតាមបែបសាមញ្ញ។

រូបភាព គំនិតច្នៃប្រឌិតក្នុងការតុបតែងអំពូលភ្លើង
រូបភាព គំនិតច្នៃប្រឌិតក្នុងការតុបតែងអំពូលភ្លើង

2) ប្រើបំពង់ទុយោនិងឧបករណ៍ភ្ជាប់តំណរផ្សេងៗ -  ប្រើប្រាស់បំពង់ទុយោដែកថែបជាមួយនឹងឧបការណ៍ភ្ជាប់តំណរផ្សេងៗ ដើម្បីបង្កើតកន្លែងព្យួរសម្ភារះ ឬធ្នើរសៀវភៅផ្សេងៗ។  ការធ្វើបែបនេះវាអាចជួយតុបតែងជញ្ជាំងអោយស្រស់ស្អាត ហើយសមស្របជាមួយនឹងម៉ូតផ្ទៃខាងក្នុងបែបសាមញ្ញៗ។

រូបភាព ធ្នើរសៀវភៅដែលធ្វើពីបំពង់ទុយោដែកថែប ឧបករណ៍ភ្ជាប់តំណរនិងបន្ទះឈើ
សូមអរគុណដល់ TINMAN HOUSE

3) គ្រឿងសង្ហារឹមដែលធ្វើពីបំពង់ដែកថែប – គ្រឿងសង្ហារឹមដូចជា តុ កៅអី ធ្នើរស្បែកជើង គឺជាសុទ្ធសឹងជាឧបករណ៍ចាំបាច់សម្រាប់លំនៅស្ថាន។  អ្នករចនាគ្រឿងសង្ហារឹមម្នាក់អាចប្រហែលនឹងផ្ដល់គំនិតល្អបំផុត ប៉ុន្ដែ គួរសាកល្បងព្យាយាមច្នៃសម្ភារះផ្សេងៗ ដែលអាចបង្កើតនូវម៉ូតសាមញ្ញៗបានដោយខ្លួនឯង។

រូបភាព គំនិតច្នៃប្រឌិតនៃការប្រើបំពង់ទុយោដែកថែប

វាមានគំនិតច្នៃប្រឌិតជាច្រើនដែលអ្នកអាចយកមកកែច្នៃសម្រាប់គេហដ្ឋានរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកដែលសំខាន់បំផុតគឺការតំឡើងដែលមានរបៀបព្រមទាំងការប្រើពណ៌និងសម្ភារះដែលមានលក្ខណះដូចគ្នា ដោយសារថា ការតំឡើង ឬការប្រើពណ៌និងសម្ភារះដែលគ្មានរបៀបរៀបរយ វាអាចបង្កើតបរិយាកាសមិនល្អនៅក្នុងផ្ទះ។ការណែនាំ ការប្រើប្រាស់កូនរុក្ខជាតិពិត ឬសិប្បនិមិត្ត ដើម្បីតុបតែងបន្ទប់បេតុងសុទ្ធសាធពណ៌ប្រផេះអាចបង្កើតបរិយាកាសស្រស់ស្រាយ ស្រទន់ និងមានផាសុកភាព។ សាកល្បងព្យាយាមដាក់កូនរុក្ខជាតិនៅក្នុងផើងតូចៗ និងព្យួរវាតាមបំពង់ទុយោដែកថែប ឬដាក់វាក្នុងផើងផ្កាដែលតុបតែងនៅជ្រុងកែង ឬនៅលើតុជាដើម។  

រូបភាព ការតុបតែងដោយកូនរុក្ខជាតិបៃតង

Images:
http://nl.123rf.com/profile_minogindmitriy 
http://www.viajesconmitia.com/category/trantor 
http://pixshark.com/renzo-piano-pompidou-interior.htm
http://interiorzine.com/2014/02/25/industrial-loft-space-with-fresh-green-decor/https://www.pinterest.com
http://www.papodehomem.com.br/sangue-suor-e-tabuas-a-caverna-do-homem-2
http://www.maldita-dulzura.com/?p=1802
http://flaminganddesign.blogspot.com/2014/03/industrialny-apartament-w-brazylii.html
http://www.homestratosphere.com/make-exposed-pipes-chic/