វិធីត្រៀមសំរាប់កម្ម៉ង់ក្បឿងដំបូល

August 09, 2018

នៅពេលដែលមានការរចនាដំបូលរួចរាល់ គួរមានផែនការបន្ទាប់គឺការទិញក្បឿង ពីព្រោះវាគឺជាផលិតផលដែលមិនមែនមានស្ដុកក្នុងឃ្លាំងរហូតនោះទេ។ ហើយនៅពេលកម្ម៉ង់ គួរតែធ្វើការកម្ម៉ង់ទិញតែមួយលើកដើម្បីទទួលបានក្បឿងក្នុងឡត (Lot) តែមួយ (ក្បឿងដែលចេញពីឡត ផ្សេងគ្នាអាចមានពណ៌ខុសគ្នាតិចតួច) ។ ទោះបីជាយ៉ាងណាក៏ដោយចំនួនក្បឿងដែលកម្ម៉ង់គួរតែលើសចំនួនក្បឿងដែលត្រូវប្រើប្រាស់ប្រមាណ ៣% ដើម្បីការពារករណីខូចខាតក្នុងអំឡុងពេលដឹកជញ្ជូន លើកដាក់ ឬតំឡើង។ លើសពីនេះទៅទៀត សូមកុំភ្លេចរៀបចំទីកន្លែងទុកដក់អោយបានត្រឹមត្រូវនិងមានសុវត្ថិភាព។