ជ្រើសរើសប្លង់ផ្ទះនិងប្លង់សាងសង់ដែលត្រឹមត្រូវមុនពេលសាងសង់គេហដ្ជានរបស់លោកអ្នក

July 12, 2018

នៅពេលដែលធ្វើការសំរេចសាងសង់ផ្ទះ ក្រៅពីការរៀបចំត្រៀមថវិកា ជំហ៊ានបន្ទាប់គឺការស្វែងរកប្លង់ផ្ទះដែលសមស្របជាមួយនឹងថវិការនោះ។ ជាពិសេសសំរាប់ម្ចាស់ផ្ទះដែលចង់សាងសង់ផ្ទះផ្ទាល់ខ្លួន ប៉ុន្តែមិនដឹងថាត្រូវស្វែងរកប្លង់ផ្ទះនៅទីណា ដូច្នេះហើយយើងនឹងស្វែងរកចំលើយជូនលោកអ្នក។មនុស្សម្នាជាច្រើនបានចាប់ផ្ដើមស្វែងរកប្លង់ផ្ទះតាមរយះ អ៊ិនធើរណែត ទស្សនាវដ្ដី ឬក៏តាមរយះស្ថាប័ននានាដូចជា សមាគមស្ថាបត្យករ ឬក្រសួងដែនដីជាដើមដែលមានទាំងប្លង់ផ្ទះស្រាប់ឥតគិតថ្លៃនិងប្លង់ផ្ទះដែលតំរូវអោយមានការចំណាយបន្ថែមសំរាប់ការរចនាប្លង់សាងសង់បន្ថែម។

រូបភាពផ្ទះគំរូបែប ៣ឌី
រូបភាពប្លង់ផ្ទះជាន់ក្រោម

ប្លង់ផ្ទះដែលបានពីគេហទំព័រនានាអាចមានសេចក្ដីលំអិតខុសៗគ្នាសម្រាប់ប្លង់ផ្ទះឥតគិតថ្លៃ ភាគច្រើនមានរូបភាពជា ៣ឌី ឬក៏រូបភាពនេត្រាទស្សន៍ ហើយប្លង់ជាន់នីមួយៗ រួមមាន ថវិការសាងសង់ដំបូង ឬប្លង់ស្ថាបត្យកម្មដែលរួមមាន រូបភាព ៣ឌី ប្លង់ផ្ទះ ប្លង់គ្រប់ទិស ប្លង់ពុះ និង ប្លង់លំអិត ដែលបង្ហាញពីខ្នាតប្រវែងពេញលេញ។. ទោះបីជាយ៉ាងណាក៏ដោយ ប្លង់ផ្ទះឥតគិតថ្លៃមិនប្រាកដថានឹងអាចយកទៅសាងសង់បាននោះទេ។ វាអាចគ្រាន់តែជាការណែនាំសំរាប់ទំហំបន្ទប់ ម៉ូតនិងការបែងចែកផ្ទៃខាងក្នុងជាដើមដែលម្ចាស់ផ្ទះចង់បាន។ វាប្រាកដជាត្រូវបានកែលំអរអោយសមស្របទៅនឹងផ្ទៃដីជាក់ស្ដែង ទំហំផ្ទះ ផ្ទៃដីទំនេរជាដើម ជាពិសេសទិសដៅខ្យល់និងពន្លឺព្រះអាទិត្យ។ ទាំងនេះសុទ្ធតែត្រូវការស្ថាបត្យករជួយកែសំរួលប្លង់ហើយក៏ត្រូវការវិស្វករសំណង់ស៊ីវិលជួយគណនានិងរចនាគ្រោងរួមទាំងត្រូវការវិស្វករផ្នែកប្រព័ន្ធទឹកនិងអគ្គិសនីដើម្បីរចនាប្លង់សាងសង់សំរាប់ប្រើប្រាស់ក្នុងការសុំការអនុញ្ញាតពីច្បាប់សាងសង់ជាដើម។

រូបភាពប្លង់ផ្ទះនៃគំរោងលំនៅស្ថានស្នាមញញឹមនាទីក្រុងបាងកក

អ្វីទៅជាប្លង់សាងសង់?

ប្លង់សាងសង់គឺជាការរចនាប្លង់សម្រាប់សាងសង់ផ្ទះឬអគារផ្សេងៗដែលជាឯកសារសំខាន់ដើម្បីដាក់ពាក្យស្នើរសុំការអនុញ្ញាតសាងសង់។  វារួមមានប្លង់ស្ថាបត្យកម្ម ប្លង់គ្រោងសំណង់រួមជាមួយឯកសារគណនា ប្លង់អំពូលនិងអគ្គីសនី ប្លង់បន្ទប់ទឹកនិងទុយោទឹក ដែលបង្ហាញពីសេចក្ដីលំអិតទាំងស្រុងសម្រាប់ការសាងសង់ផ្ទះ ដែលបានផ្ដល់អោយនិងអនុញ្ញាតដោយក្រុមវិស្វករនិងស្ថាបត្យករ។ ម្ចាស់ផ្ទះអាចយកប្លង់សាងសង់បាននៅពេលដែលអាជ្ញាធរមូលដ្ជានទទួលខុសត្រូវដីសាងសង់អនុម័តរួច។វាគួរមានឯកសារបង្ហាញបញ្ជីរចំនួននិងតំលៃសម្ភារះព្រមទាំងការប្រមាណគណនាថ្លៃកម្លាំងពលកម្មសម្រាប់ទុកជាឯកសារយោងដើម្បីជ្រើសរើសជាង និងការត្រួតពិនិត្យថវិការសាងសង់។ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ផ្ទះមួយចំនួនបានជួលស្ថាបត្យកររបស់ក្រុមហ៊ុន ឬ ស្ថាបត្យករឯករាជ្យដើម្បីរចនាប្លង់ផ្ទះតាំងពីដំបូង។ ទោះបីជាត្រូវចំណាយលើថ្លៃសេវាក៏ដោយ ម្ចាស់ផ្ទះនឹងទទួលបានប្លង់ផ្ទះដែលសមស្របបំផុតទៅនឹងផ្ទៃដីរបស់ខ្លួនហើយនឹងទទួលបានម៉ូតផ្ទះតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ 

រូបភាពគំរូផ្ទះ ៣ឌី និងប្លង់សាងសង់

ដោយសារតែយើងបានស្គាល់អ្វីដែលហៅថាប្លង់ផ្ទះរួចមក សូមកុំភ្លេចត្រួតពិនិត្យសេចក្ដីលំអិតរបស់ប្លង់ផ្ទះ ទោះបីជាបានពីការទិញ ការទាញយកតាមអ៊ិនធើរណែត ឬក៏បានពីការជួលស្ថាបត្យករក៏ដោយ ថាតើប្លង់សាងសង់នោះមានខ្លឹមសារគ្រប់ពេញលេញដែរឬទេ មុនពេលដាក់ពាក្យសុំអនុញ្ញាតសាងសង់ផ្ទះ។ សេចក្ដីណែនាំឯកសារសម្រាប់ដាក់ពាក្យស្នើរសុំការសាងសង់រួមមានដូចជា

១. ឯកសារថតចំលងអត្ដសញ្ញាណប័ណ្ណរបស់អ្នកដាក់ពាក្យនិងម្ចាស់ដី
២. ឯកសារថតចំលងសៀវភៅស្នាក់នៅរបស់អ្នកដាក់ពាក្យនិងម្ចាស់ដី
៣. ឯកសារថតចំលងប្លង់ដីសម្រាប់សាងសង់
៤. ឯកសារថតចំលងប្លង់ផ្ទះ ប្លង់បាត និងសេចក្ដីលំអិតនានាដូចខាងក្រោម​​  
  ៤.១ ពត៌មានលំអិតរបស់ប្លង់  
  ៤.២ ប្លង់ទីតាំង   
  ៤.៣ ប្លង់ផ្ទះ  
  ៤.៤ ប្លង់ ៤ ទិស  
  ៤.៥ ប្លង់ពុះ   
  ៤.៦ ប្លង់ដំបូល  
  ៤.៧ ប្លង់ធ្នឹម ធ្នឹមបាត និងជើងតាំង  
  ៤.៨ ប្លង់គ្រោងសំណង់(ធ្នឹម សសរ ជើងតាំង)  
  ៤.៩ ប្លង់បន្ទប់ទឹកនិងអគ្គិសនី  
  ៤.១០ ឯកសារគណនា
៥. លិខិតអនុញ្ញាតសម្រាប់ការសាងសង់លើផ្ទៃដីដែលអនុញ្ញាត (ករណីម្ចាស់សំណង់មិនមែនជាម្ចាស់ដី)
៦. លិខិតអនុញ្ញាតសម្រាប់ការសាងសង់ជាប់ព្រំដីដែលអនុញ្ញាត (ករណីសំណង់ត្រូវបានសាងសង់ក្បែរព្រំដីតិចជាង ៥០ សង់ទីម៉ែត្រ)