សំណួរនិងចំលើយ: វិធីការពារសំឡេងរំខានពីបន្ទប់ឬផ្ទះជិតខាង?

August 16, 2018

សំណួរ: វិធីការពារសំឡេងរំខានពីបន្ទប់ឬផ្ទះជិតខាង?
ចំលើយ: ផ្ទះសំបែង ខុនដូ ឬផ្ទះល្វែងដែលមានជញ្ជាំងជាប់គ្នាទៅនឹងជញ្ជាំងរបស់អ្នកដទៃទៀតដែលមានសំឡេងរំខានពីអ្នកជិតខាងបានក្លាយទៅជាបញ្ហាមួយនៅពេលបច្ចុប្បន្ន។ ដំណោះស្រាយចំពោះបញ្ហានេះគឺការត្រួតពិនិត្យឡើងវិញនូវលំហរទីតាំងដែលសំឡេងអាចឆ្លងកាត់បានដូចជា លំហររវាងជញ្ជាំងនិងប្លង់សេក្រោមដំបូល ឬ លំហររួមនៃព្រីភ្លើង។


លំហររវាងជញ្ជាំងនិងប្លង់សេខាងក្រោមដំបូល
ក្នុងករណីដែលមានលំហរវាងជញ្ជាំងនិងប្លង់សេខាងក្រោមដំបូល សំឡេងរំខានដែលចេញពីបន្ទប់មួយអាចឆ្លងចូលទៅក្នុងបន្ទប់ក្បែរខាងបានយ៉ាងងាយស្រួលតាមរយះចន្លោះខាងលើជញ្ជាំងនិងពិដាន។ ដើម្បីការពារបញ្ហាអស់ទាំងនេះ ត្រូវបិទលំហរចន្លោះនោះដើម្បីការពារសំឡេងរំខានដែលឆ្លងកាត់។

ទីតាំងរួមនៃព្រីភ្លើង
នៅក្នុងបន្ទប់ដែលមានជញ្ជាំងរួមគ្នាហើយមានព្រីភ្លើងនៅចំទីតាំងតែមួយ នោះសំឡេងរំខានអាចឆ្លងកាត់តាមរយះលំហរនោះបាន។ បញ្ហានេះអាចត្រូវបានដោះស្រាយដោយធ្វើការបិទព្រីភ្លើងចោលហើយផ្លាស់ប្ដូរទីតាំងទៅកន្លែងផ្សេង (ត្រូវចំាថាប្រសិនបើវាជាជញ្ជាំងប្រភេទបេតុង អ្នកមិនគួរចោះហើយតំឡើងព្រីភ្លើងថ្មីនោះទេ ប៉ុន្ដែគួរតំឡើងជញ្ជាំងបន្ទះក្ដារជំនួសវិញទើបប្រសើរជាង)។


រូបភាព: វាមិនគួរមានលំហររវាងជញ្ជាំងនិងប្លង់សេខាងក្រោមដំបូលដើម្បីការពារកុំអោយមានសំឡេងរំខានឆ្លងកាត់


រូបភាព: ព្រីភ្លើងដែលស្ថិតនៅចំទីតាំងតែមួយអាចធ្វើអោយមានសំឡេងរំខានឆ្លងកាត់បាន។ វាត្រូវបានគេណែនាំអោយបិទលំហរនេះចោលហើយធ្វើការផ្លាស់ប្ដូរទីតាំងព្រីភ្លើងទៅកាន់កន្លែងថ្មី។


រូបភាព: ការផ្លាស់ប្ដូរទីតាំងព្រីភ្លើង


ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើសំឡេងរំខាននៅតែកើតមានឡើងបន្ទាប់ពីធ្វើការបិទចន្លោះរួចហើយ នោះអ្នកគួរតំឡើងអ៊ីសូឡង់ការពារសំឡេងក្នុងជញ្ជាំង ឬពិដាន អ្នកគួរស្វែងរកការប្រឹក្សាយោបល់ពីអ្នកជំនាញដើម្បីទទួលបានជម្រើសដែលសមស្រប។


រូបភាព: ការតំឡើងអ៊ីសូឡង់ការពារសំឡេងនៅក្នុងជញ្ជាំងហើយស្រោបដោយបន្ទះក្ដារស៊ីម៉ងត៍ពីខាងក្រៅ


រូបភាព: ការតំឡើងអ៊ីសូឡង់ការពារសំឡេងនៅក្នុងពិដាន