គំនិតក្នុងការតុបតែងគេហដ្ឋាន ការតុបតែងម្លប់ និងពន្លឺ

September 23, 2019

គំនិត ៨ យ៉ាងក្នុងការតុបតែងគេហដ្ឋាន និងការរៀបចំពន្លឺដើម្បីទទួលបានកន្លែងសម្រាកលំហែរនៅក្នុងផ្ទះ


1 គំនិតរៀបចំផ្ទះ ដោយការបែរមុខចំពន្លឺ … ដើម្បីផ្លាតកំដៅ ការរៀបចំផ្នែកខាងក្រោយផ្ទះដែលតូចចង្អៀត មិនសូវមានខ្យល់អាកាស និងនៅជាប់ជាមួយនឹងផ្ទះផ្សេងទៀត ដោយការបង្កើតចន្លោះសម្រាប់ពន្លឺចេញចូល។ បន្ទាប់មកអាចធ្វើស្រះទឹកបេតុងដែលមានជម្រៅ ២០-២៥ សង់ទីម៉ែត្រ ដើម្បីផ្លាតពន្លឺអោយចែងចាំង។ ចំណាំងផ្លាតពីទឹកនឹងផ្ដល់ម្លប់ដ៏អស្ចារ្យនៅលើជញ្ជាំងផ្ទះ។ បន្ថែមកន្លែងអង្គុយលេងពីរបីកន្លែង នោះអ្នកនឹងមានកន្លែងសម្រាកលំហែរកាយបែបធម្មជាតិនៅខាងក្រោយផ្ទះលោកអ្នក។

2 គំនិតរៀបចំផ្ទះ ដោយតដំបូលសំយ៉ាប សម្រាប់កន្លែងសម្រាកដ៏អស្ចារ្យ កន្លែងសម្រាកនៅខាងក្រៅផ្ទះនៅទិសខាងជើងមិនសូវក្ដៅខ្លាំងនៅពេលព្រឹក ហើយផ្ទះនឹងមានម្លប់នៅពេលរសៀល។ ព្យាយាមសង់ដំបូលនិងជញ្ជាំងពីឥដ្ឋស៊ីម៉ងត៍ដែលមានម៉ូតស្រស់ស្អាតហើយអាចអោយពន្លឺឆ្លងកាត់បានខ្លះៗ។ ចុងក្រោយ រៀបចំដាក់កៅអីឈើ និងពូកទ្រាប់ខាងក្រោមទន់ៗ នោះអ្នកនឹងមានកន្លែងសម្រាកពេញមួយថ្ងៃតែម្ដង។ គំនិតក្នុងការចោះរន្ធលើស្មាតបតដើម្បីធ្វើម៉ូតផ្សេងៗ ហើយដាក់កញ្ចក់ពីលើដោយផ្ដល់ពន្លឺតាមម៉ូតផ្សេងៗយ៉ាងស្រស់ស្អាត។


3 គំនិតរៀបចំផ្ទះ ដើម្បីការគេងលក់ស្រួល… នៅក្នុងម្លប់ ព្យាយាមរៀបចំបន្ទប់គេងអោយទទួលពន្លឺពេលព្រឹកដែលឆ្លងកាត់តាមវាំងនន ហើយដាស់អ្នកអោយភ្ញាក់។ វាំងននពីរជាន់អាចប្រើប្រាស់បាន ប្រសិនបើអ្នកចង់បានឯកជនភាព។


  1. គំនិតរៀបចំផ្ទះ មិនសើមពេក … ដោយសារពន្លឺ

បន្ទប់ទឹកដែលមានពណ៌ធម្មជាតិ ឬពណ៌ត្នោត នឹងធ្វើអោយមានអារម្មណ៍ថាតូចចង្អៀត។ ការតំឡើងពន្លឺតាមពិដាននឹងផ្ដល់ពន្លឺគ្រប់គ្រាន់។ សម្រាប់អ្នកត្រូវការខ្យល់អាកាស បង្អួចបត់បានគឺជាជម្រើសដ៏ល្អបំផុត។

  1. គំនិតរៀបចំផ្ទះ ដោយការរៀបចំពន្លឺ … ដើម្បីមើលឃើញតាមពន្លឺ

ចោះប្រហោងនៅលើពិដានដើម្បីអោយពន្លឺចាំងទៅក្នុងផ្ទះ ហើយការធ្វើវេរ៉ង់ដានៅជាន់ខាងលើមិនត្រឹមធ្វើអោយផ្ទះស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្ដែវាថែមទាំងជួយកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងផ្ទះទៀតផង។ ប្រើសិនបើកញ្ចក់ថ្លាធ្វើអោយអ្នកមានអារម្មណ៍មិនសូវស្រួល អ្នកអាចប្រើកញ្ចក់ពណ៌ ឬកញ្ចក់ថ្លាល្មមក៏បាន។


  1. គំនិតរៀបចំផ្ទះ ដោយប្រើកន្លែងទំនេរ … សម្រាប់ពន្លឺ

ធ្វើបង្អួចអោយធំ ហើយប៉ុន្ដែកុំអោយខ្ពស់ពេក។ លើសពីនេះទៀត បង្អួចដែលមានម៉ូតស្អាត និងមានកញ្ចក់ពណ៌ធម្មតា គឺជាគំនិតក្នុងការតុបតែងតិចតួចដែលគួរអោយចាប់អារម្មណ៍។ ប្រហោងនៅលើស្មាតបតដែលមានម៉ូតស្រស់ស្អាតដែលភ្ជាប់ដោយកញ្ចក់ នឹងអាចផ្ដល់ម្លប់ដ៏ល្អផងដែរ។


7 គំនិតរៀបចំផ្ទះ ដោយប្រើវេរ៉ង់ដា… ដើម្បីពន្លឺស្រអាប់ បំលែងកន្លែងសម្រាកនៅខាងក្រោយផ្ទះរបស់អ្នកទៅជាបន្ទប់ព្រះអាទិត្យ ដោយតំឡើងដំបូលថ្លានៅលើគ្រោងដែក ហើយបន្ទាប់មកបន្ថែមកៅអីអង្គុយលេងសម្រាប់អ្នករីករាយទាំងពេលថ្ងៃនិងពេលយប់។

8 គំនិតរៀបចំផ្ទះ ដោយប្រើពិដាន … ដើម្បីពន្លឺ ព្យាយាមប្រើហ្វីប្រូស៊ីម៉ងត៍ថ្លាជំនួសដំបូលធម្មតាដើម្បីអោយពន្លឺអាចឆ្លងកាត់និងផ្លាតចូលទៅកាន់ជញ្ជាំងនិងផ្ទៃបាតដើម្បីទទួលបានអារម្មណ៍ផ្សេងៗគ្នាសម្រាប់បន្ទប់។


SCG Experience មានគោលការណ៍ក្នុងការរចនាប្លង់ដើម្បីអោយទទួលបានពន្លឺធម្មជាតិច្រើន ប៉ុន្ដែកាត់បន្ថយកំដៅដោយប្រើប្រព័ន្ធការរពារបន្ថយកំដៅនៅខាងក្រោមរន្ធពន្លឺ។
ដំបូលថ្លាអាចកែប្រែបរិយាកាសបន្ទប់ជាមួយនឹងពន្លឺព្រះអាទិត្យ