ពាក្យបច្ចេកទេសសម្រាប់អ្នកសាងសង់ផ្ទះ: បន្ទះកៅស៊ូការពារជម្រាបទឹក

June 03, 2019

ប្រភព: SCG Experience


បន្ទះកៅស៊ូការពារជម្រាបទឹក គឺជាប្រភេទសម្ភារៈដែលតំឡើងនៅខាងក្រោមដំបូល ដែលផ្ដោតទៅលើការការពារទឹកលិច។ ជាធម្មតាវាត្រួវតំឡើងនៅចន្លោះក្បឿងនិងព្រំ ជាពិសេសនៅកន្លែងដែលប្រឈមនានា ដូចជា កន្លែងមុខតំណរ ឬកន្លែងមុំផ្សេងៗ។ជាទូទៅ ការរចនាប្លង់ដំបូលនឹងអាចគ្របដណ្ដប់ចន្លោះប្រសព្វរវាងក្បឿងដោយវិធីសាស្រ្ដតំឡើងដែលនឹងអាចការពារការលិចទឹកបាន។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលវាចាប់ផ្ដើមខូចខាតទៅតាមពេលវេលា ឬអាចត្រូវបំផ្លិចបំផ្លាញដោយសារខ្យល់ ព្យុះ ឬខូចខាតដោយសារកត្តាផ្សេងទៀតដូចជាមែកឈើធ្លាក់ចំជាដើម។ ដូច្នេះហើយការប្រើប្រាស់បន្ទះកៅស៊ូការពារជម្រាបទឹក នឹងអាចជួយកាត់បន្ថយហានិភ័យការលិចទឹកបាន ហើយវាក៏នឹងជួយពន្យាអាយុកាលការប្រើប្រាស់របស់ដំបូលអោយបានយូរអង្វែងផងដែរ ដោយមិនចាំបាច់ត្រូវជុសជុលញឹកញាប់។ បន្ទះកៅស៊ូការពារជម្រាបទឹក ធ្វើឡើងពីបន្ទះកៅស៊ូ ឬអាគ្រីលីកដែលមានគុណភាពខ្ពស់។ រោងចក្រផលិតមួយចំនួនអាចនឹងប្រើបន្ទះអាលុយមីញ៉ូមបន្ថែម ដើម្បីបង្កើនភាពបត់បែន និងភាពជាប់ធន់របស់វាទៀតផង។ ការធ្វើបែបនេះនឹងអាចជួយបង្កើនអាយុកាលប្រើប្រាស់របស់បន្ទះកៅស៊ូការពារជម្រាបទឹក ហើយធ្វើអោយវាមានទំងន់ស្រាលផងដែរ ងាយស្រួលក្នុងបិទចន្លោះមុខតំណរនានាបានយ៉ាងមានប្រសិទ្ធិភាព។ បន្ទះកៅស៊ូការពារជម្រាបទឹកនេះក៏ជួយទ្រទ្រង់ការលាបថ្នាំដែលផ្ដល់ពណ៌លាយឡំគ្នាបានយ៉ាងល្អពេញផ្ទៃដំបូល។ វាជារឿងសំខាន់ណាស់ក្នុងការជ្រើសរើសទំហំនិងសម្ភារៈនានារបស់បន្ទះកៅស៊ូការពារជម្រាបទឹកអោយស៊ីគ្នាទៅនឹងដំបូល។ ដូច្នេះហើយ អ្នកត្រូវសិក្សាពីសេចក្តីលំអិតរបស់ផលិតផល ឬប្រឹក្សាជាមួយអ្នកជំនាញមុនពេលធ្វើការទិញ។


បន្ទះកៅស៊ូការពារជម្រាបទឹក


បន្ទះកៅស៊ូការពារជម្រាបទឹក