ហេតុអ្វីបានជាក្បឿងត្រកូលអៃយ៉ារ៉ា (Ayara Tiles) មានម៉ូតច្រើនប្រភេទ?

May 27, 2019

ក្បឿងត្រកូលអៃយ៉ារ៉ា (Ayara tiles) ដែលជាក្បឿងប្រភេទហ្វីប្រូស៊ីម៉ងត៍ មានច្រើនប្រភេទ ច្រើនម៉ូតសម្រាប់ជ្រើសរើស។ គ្រប់ម៉ូតទាំងអស់មានចាប់តាំងពីក្បឿងចុងដំបូល ក្បឿងកណ្ដាល និងក្បឿងព្រំសម្រាប់បិទចន្លោះក្បឿង។ ក្បឿងទាំងអស់នេះត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់នៅទីកន្លែងផ្សេងៗនៃដំបូលដើម្បីធានាអោយបានថាដំបូលដែលទទួលបានមានគុណភាព និងប្រសិទ្ធិភាពបំផុត។ ក្បឿងត្រកូលអៃយ៉ារ៉ា មានទំងន់ស្រាលដោយមានការរចនាផ្ទៃបែបរាបស្មើ។ វាមានការរចនាបែបផ្សេងៗជាច្រើនទៀត ដូចជា ការរចនាបែបកន្ទុយខ្លែង (Ayara Oriental) ការរចនាបែបរាងការ៉េទំនើបដោយមានផ្ទៃរលោង (Ayara Modern) និងការរចនារាងការ៉េដោយមានផ្ទៃតាមបែបធម្មជាតិ (Ayara Timber)។ ក្បឿងត្រកូលអៃយ៉ារ៉ា ខុសគ្នាពីក្បឿងធម្មតាផ្សេងៗទៀត ដោយសារវាមានម៉ូតច្រើនប្រភេទទាំងក្បឿងចុងដំបូល ក្បឿងកណ្ដាល និងក្បឿងព្រំ។ ដូច្នេះហើយ មនុស្សជាច្រើនអាចចង់ដឹងថាមូលហេតុអ្វីបានជាវាមានម៉ូតច្រើនម្ល៉េះនៅក្នុងក្បឿងត្រកូលនេះ។


រូបភាព: ក្បឿងចុងដំបូលរបស់ក្បឿងអៃយ៉ារ៉ាប្រភេទក្រឡាឈើ (Ayara Timber) ខាងឆ្វេងផ្នែកខាងលើ: wooden shingle និងខាងស្ដាំផ្នែកខាងលើ: wooden pattern បន្ទាប់មកនៅខាងក្រោមគឺក្បឿង Ayara Oriental និង Ayara Modern តាមលំដាប់លំដោយ។


រូបភាព: ក្បឿងកណ្ដាលប្រភេទអៃយ៉ារ៉ាប្រភេទក្រឡាឈើ (Ayara Timber: wooden shingle និង wooden pattern) ប្រភេទ Ayara Oriental និងប្រភេទទំនើប Ayara Modern តាមលំដាប់លំដោយ។


ដោយសារក្បឿងអៃយ៉ារ៉ាមានការរចនាបែបរាបស្មើដោយមានការរចនាផ្នែកខាងចុងផ្សេងៗគ្នា ដូចជា បែបកន្ទុយខ្លែង និង បែបឆែកចុង ដូច្នេះហើយក្បឿងចុងដំបូលចាំបាច់ត្រូវតំឡើងមុនគេ ហើយក្បឿងខាងចុងគួរលយចេញប្រហែល ១០ សង់ទីម៉ែត្រ ចេញពីសំយ៉ាបដើម្បីភាពស្រស់ស្អាត និងការពារទឹកហូរបញ្ច្រាស់ក្បឿងនៅត្រង់សំយ៉ាប។ បន្ទាប់មកត្រូវតំឡើងក្បឿងកណ្ដាលនៅលើក្បឿងចុងដំបូល ដោយទុកប្រវែងខាងចុងក្បឿងកណ្ដាលអោយស្មើគ្នាទៅនឹងប្រវែងក្បឿងចុងដំបូលដែលលយចេញពីសំយ៉ាប។ ការតំឡើងបែបនេះនឹងជួយបិទផ្នែកឆែក និងចន្លោះរវាងក្បឿងបានយ៉ាងល្អ។ ហើយជាចុងក្រោយ គឺការតំឡើងក្បឿងភ្ជាប់ទៅនឹងព្រំ ដោយការប្រើក្បឿងកណ្ដាលដែលកាត់ទៅតាមទំហំនៃចន្លោះដំបូលដែលនៅសល់ បន្ទាប់មកបញ្ចប់ដោយការតំឡើងព្រំនៅចន្លោះក្បឿងទាំងសងខាង។ ផ្នែកសំខាន់ដែលមិនអាចខកខានបាននៅក្នុងដំណើរការតំឡើងនេះគឺផ្ទោងដែលត្រូវមានប្រវែងស៊ីគ្នាទៅនឹងគំលាតដៃរណែងនិងចំនួនក្បឿង។ ម្យ៉ាងវិញទៀត ការតំឡើងដំបូលត្រូវប្រយ័ត្នប្រយ៉ែងចំពោះការរចនាប្លង់ ការធ្វើផែនការ និងការគណនាអោយបានច្បាស់លាស់ជាមុនដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ *ការតំឡើងដំបូលគួរចាប់ផ្ដើមពីក្ដារបាំងសាត។ ការគណនាគំលាតដៃរណែង និងការតំឡើងក្បឿងចុងដំបូលត្រូវធ្វើឡើងទៅតាមគោលការណ៍នៅក្នុងសៀវភៅណែនាំគ្រប់ពេល។


រូបភាព: តំឡើងក្បឿងចុងដំបូល បន្ទាប់មកក្បឿងកណ្ដាល។ ចុងក្បឿងទាំងពីរត្រូវស្មើគ្នាជានិច្ច ហើយតំឡើងក្បឿងកណ្ដាលរហូតដល់ព្រំ។


រូបភាព: ការតំឡើងក្បឿងជួរចុងក្រោយជាប់ត្រូវអោយស៊ីគ្នាទៅនឹងការតំឡើងព្រំគ្របពីខាងលើ។


រូបភាព: ការបង្ហាញពីផ្នែកក្បឿងដែលត្រូវកាត់ និងផ្នែកដែលនៅសល់ ( Phrase A) ដែលនឹងត្រូវប្រើសម្រាប់តំឡើងនៅខាងក្រោមព្រំ។ ការធ្វើបែបនេះនឹងអាចបញ្ចប់ដំបូលបានយ៉ាងប្រពៃនៅផ្នែកខាងចុងជាប់នឹងព្រំ។ ហើយនេះគឺជាគុណសម្បត្តិក្នុងការមានម៉ូតក្បឿងច្រើនប្រភេទ ដូច្នេះហើយយើងអាចប្រើប្រាស់វាជាសម្ភារៈដំបូលបានយ៉ាងមានទំនុកចិត្តខ្ពស់។


រូបភាព: ផ្ទះគំរូដែលប្រើប្រាស់ក្បឿងអៃយ៉ារ៉ា