ការរចនាប្លង់គេហដ្ឋានបែបទំនើបសម្រាប់ប្រទេសនៅតំបន់ត្រូពិច

August 19, 2019

មនុស្សជាច្រើនចង់មានផ្ទះបែបទំនើបដោយសារតែវាមើលទៅស្រស់ស្អាតហើយមានស្ដាយថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ វាកើតមានសំណួរដែរថា តើម៉ូតផ្ទះបែបទំនើបនេះដែលមានប្រភពពីប្រទេសមានអាកាសធាតុត្រជាក់ សមស្របសម្រាប់អាកាសធាតុរបស់ប្រទេសថៃដែរឬទេ ដែលមានអាកាសធាតុក្ដៅខ្លាំង ហើយមានភ្លៀងធ្លាក់ញឹកញាប់ទៀតផង។ មុនពេលដែលអ្នកធ្វើការសម្រេចចិត្ត សូមធ្វើការយល់ដឹងពីប្រភពរបស់ផ្ទះម៉ូតទំនើបជាមុនសិន។ គេហដ្ឋានបែបទំនើបទទួលរងឥទ្វិពលតាំងពីសម័យបដិវដ្ដន៍ឧស្សាហកម្មនៅអឺរ៉ុបដែលផ្ដោតទៅលើការប្រើប្រាស់ធនធានសម្ភារៈនិងកំលាំងពលកម្មអោយអស់ពីលទ្ធភាព។ “តិចគឺច្រើន” ដែលជានិយមន័យនៃការធ្វើអោយសាមញ្ញក្នុងការរចនាប្លង់។ ធាតុផ្សំនៃផ្ទះបែបទំនើបរួមមានរូបរាងធរណីមាឌដ៏សាមញ្ញ។ វាជាធម្មតាត្រូវមានរូបរាងបែបចតុកោណដោយសារតែវាអាចប្រើប្រាស់លំហរបានយ៉ាងមានប្រសិទ្ធិភាពបំផុត ហើយលើសពីនេះទៀត ការតុបតែងបន្ថែមក៏មិនសូវចាំបាច់ដែរ។ គេហដ្ឋានបែបទំនើបតែងតែបង្ហាញគ្រោងរបស់វានិងធម្មជាតិនៃសម្ភារៈមួយចំនួន។ ទោះបីជាប្រើប្រាស់គ្រោងដែក ឬឈើ គេមិនគួរលាបថ្នាំនិងស្រោបពណ៌ឡើយ។ នេះគឺជាវិធីសម្រាប់ស្ងើចសរសើដល់សម្រស់ធម្មជាតិ និងគោរពដល់បរិស្ថាន។


ផ្ទះបែបទំនើបតែងតែបង្ហាញនូវគ្រោងនិងសម្ភារៈធម្មជាតិដោយគ្មានលាបពណ៌បន្ថែម

គេសង្កេតឃើញផ្ទះបែបទំនើបនៅក្នុងទស្សនាវដ្ដីអន្ដរជាតិដែលជាធម្មតាមានរូបរាងការេមានបង្អួចធំៗដើម្បីអោយមានផាសុខភាព។ ដំបូលក៏សាមញ្ញផងដែរនិងមានរាងសំប៉ែតគ្មានក្ដារបាំងសាច ឬក៏គ្មានដំបូលទាល់តែសោះ។ នេះគឺដោយសារអាកាសធាតុត្រជាក់ ហើយផ្ទះត្រូវបានគេរចនាឡើងដើម្បីរក្សាទុកនូវកំដៅព្រះអាទិត្យ និងអាចទទួលពន្លឺព្រះអាទិត្យបានទាំងស្រុងនៅរដូវត្រជាក់។ស្របពេលជាមួយគ្នា អ្នកគួរពិចារណាលើកត្ដាមួយចំនួននៅពេលសាងសង់ផ្ទះបែបសម័យនៅតំបន់ប្រទេសត្រូពិចផងដែរ។ ប្រសិនបើអ្នកចង់មានុបង្អួចធំៗនៅក្នុងផ្ទះ អ្នកគួរកំណត់ទិសដៅពន្លឺព្រះអាទិត្យហើយអោយប្រាកដថាបន្ទប់របស់អ្នកមិនចំនឹងពន្លឺព្រះអាទិត្យដោយផ្ទាល់។ អ្នកអាចតំឡើងសម្ភារៈបាំងពន្លឺព្រះអាទិត្យ ពង្រីកដំបូលបាំងសាច ឬដាំដើមឈើដើម្បីម្លប់ជាដើម។ កត្ដាមួយទៀតដែលត្រូវពិចារណាគឺម៉ូតដំបូល។ ជាធម្មជាតិ វានឹងមានខ្យល់ក្ដៅបក់ខ្លាំង ដូច្នេះហើយការរចនាប្លង់ដំបូលខ្ពស់គឺសមស្របសម្រាប់តំបន់ត្រូពិចដោយសារតែវានឹងអាចអោយកំដៅភាយចេញលើដំបូលបាន។


ដំបូលខ្ពស់អាចធ្វើអោយផ្ទះរបស់អ្នកត្រជាក់ជាងមុននិងជួយបង្ហូរទឹកភ្លៀងបានយ៉ាងល្អ។ ដូច្នេះហើយ គេហដ្ឋានបែបទំនើបដែលមានការរចនាប្លង់ដំបូលបែបសំប៉ែតអាចបង្កអោយមានការប្រើប្រាស់ថាមពលអគ្គិសនីច្រើន និងបញ្ហាទឹកលិច ដែលផ្ទុយគ្នាទៅនឹងគំនិតគោរពចំពោះធម្មជាតិ។


ប្រសិនបើស្ថាបត្យករមានជំនាញច្បាស់លាស់ក្នុងរចនាប្លង់ផ្ទះបែបសម័យ វាអាចនឹងងាយស្រួលក្នុងរចនាប្លង់លាយគ្នារវាងដំបូលចោតនិងដំបូលមុំទាល។ ធាតុផ្សំមួយចំនួននៃផ្ទះបែបទំនើបចេញមកពីម៉ូតជាច្រើនដូចជា រាងត្រង់ រាងធរណីមាឌ ភាពសាមញ្ញទាំងផ្នែកខាងក្នុងនិងខាងក្រៅ។ លើសពីនេះទៅទៀត ការជ្រើសរើសក្បឿងសំប៉ែតនិងស្ដើងគឺសំខាន់ខ្លាំងណាស់ ដោយសារតែវានឹងធ្វើអោយផ្ទះរបស់អ្នកមើលទៅទំនើបផងដែរ។ បច្ចុប្បន្ននេះ វាមានការរចនាប្លង់ផ្ទះបែបទំនើបសម្រាប់ប្រទេសដែលស្ថិតនៅតំបន់ត្រូពិច ដែលត្រូវបានគេហៅថា ត្រូពិចទំនើប (Modern Tropical)។ វាជាការរចនាប្លង់ដែលសម្របនិងប្រើប្រាស់សម្ភារៈមូលដ្ឋាននៅក្នុងប្រទេសនីមួយៗ។ តំបន់ត្រូពិច ស្ថិតនៅជុំវិញពិភពលោក មិនមែនត្រឹមតែតំបន់អាស៊ីនោះទេ។ ដូច្នេះហើយ ការរចនាប្លង់បែបត្រូពិចទំនើបនៅតាមតំបន់នីមួយៗអាចខុសគ្នាដើម្បីអោយសាកសមទៅនឹងបរិស្ថានកន្លែងនីមួយៗ។ នេះគឺជាដំណោះស្រាយដ៏ល្អសម្រាប់អ្នកដែលចាប់អារម្មណ៍ម៉ូតផ្ទះបែបទំនើបដែលសាកសមជាមួយការរស់នៅការរចនាប្លង់ដំបូលចោតសមស្របសម្រាប់ផ្ទះនៅក្នុងតំបន់ត្រូពិច ដោយសារវាអាចអោយកំដៅភាយចេញទៅផ្នែលខាងលើនៃដំបូលបាន។


ដើម្បីដំឡើងគ្រោងបង្អួចកញ្ចក់​ អ្នកគួរពិចារណាទៅលើបរិស្ថាននិងអាកាសធាតុប្រទេសត្រជាក់/ ប្រទេសតំបន់ត្រូពិច