ដំបូលមួយអាចពេញលេញបាន ត្រូវមានធាតុផ្សំគ្រប់គ្រាន់

June 19, 2019

ដំបូលគឺជាផ្នែកមួយនៃគេហដ្ឋានដែលឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តនិងរសនិយមផ្ទាល់ខ្លួនរបស់ម្ចាស់ផ្ទះ ស្របពេលជាមួយគ្នាវាក៏បានជួយការពារផ្ទះពីកំដៅថ្ងៃនិងភ្លៀងដើម្បីផ្ដល់កន្លែងដ៏មានសុវត្ថិភាពមួយសម្រាប់ស្នាក់នៅអាស្រ័យផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដំបូលមួយដែលពេញលេញបាន គឺមិនត្រឹមតែជាដំបូលដែលពណ៌ស្រស់ស្អាត និងមានម៉ូតប្លែកៗនោះទេ (សូមអានអត្ថបទ“Tips and Tricks: Recommended Roof Tiles” ដើម្បីពត៌មានបន្ថែម) ប៉ុន្ដែវាត្រូវមានគ្រោងដំបូលដែលអាចទ្រទ្រង់ទម្ងន់នៃម៉ូលេគុលផ្សេងៗ បានយ៉ាងល្អ។ ដំបូលចាំបាច់ត្រូវមានគ្រោងដំបូលសមរម្យដើម្បីទ្រទ្រង់ទម្ងន់ (សូមអានអត្ថបទ “House Contractors’ Vocab: Truss” សម្រាប់ពត៌មានបន្ថែម)។ វាក៏ត្រូវការឧបករណ៍តំឡើងដែលមានគុណភាពខ្ពស់ វិធីសាស្រ្ដប្រក់ត្រឹមត្រូវ ការប្រើប្រាស់ប្រភេទក្បឿង ដែលមានប្រសិទ្ធិភាព និងឧបករណ៍មួយចំនួនទៀត ដូចជាក្ដារបាំងចាបកុំអោយធ្វើសំបុកនៅក្នុងដំបូលដែលអាចបង្កសំលេងរំខានដល់ការរស់នៅបាន ឬ ក្ដារបាំងសាច ដើម្បីការពារទឹកភ្លៀង។