ធ្វើដូចម្តេចទើបអាចកែប្រែសាច់ជញ្ជាំងពីជញ្ជាំងថ្មដុស ឬជញ្ជាំងការ៉ូ ឬជញ្ជាំងម្សៅបៀកពណ៌ ទៅជាជញ្ជាំងបេតុងបែបរលោង?

August 15, 2018

ការតុបតែងផ្ទះតាមបែបសាមញ្ញ (Loft style) ដែលមានជញ្ជាំងបេតុងបែបរលោង គឺនៅតែបន្ដទទួលបានការពេញនិយមយ៉ាងច្រើន រួមទាំងការកែលំអរផ្ទះដែលតម្រូវអោយមានការរើរុះជញ្ជាំងជាថ្មី។ ប្រសិនបើមានជញ្ជាំងដែលលាបពណ៌ស្រាប់ ជញ្ជាំងថ្មដុស ឬជញ្ជាំងការ៉ូ នោះនឹងមានវិធីសាស្រ្តផ្សេងៗគ្នាក្នុងការកែប្រែទៅជាជញ្ជាំងបេតុងបែបរលោងដែលអាស្រ័យទៅលើប្រភេទសម្ភារះប្រើប្រាស់។


ផ្ទះគ្រោងដែកដែលមានជញ្ជាំងបេតុងបែបរលោង

ជាទូទៅ ជញ្ជាំងបេតុងបែបរលោងអាចធ្វើបាន ២ ប្រភេទ ដូចជា ជញ្ជាំងបេតុងបែបរលោងធម្មតា និងជញ្ជាំងបេតុងបែបរលោងដែលតុបតែងផ្ទៃដោយប្រើសម្ភារះដូចជា ម្សៅបៀក ឬស៊ីម៉ងត៍ពណ៌ជាដើម។ ដើម្បីផ្លាស់ប្តូរជញ្ជាំងដែលមានស្រាប់ទៅជាជញ្ជាំងបេតុងបែបរលោង នោះប្រភេទផ្ទៃជញ្ជាំងចាំបាច់ត្រូវបានកំណត់ជាមុនសិន។ ក្នុងករណីខ្លះ ផ្ទៃទាំងមូលចំាំបាច់ត្រូវតែឈូសចេញអោយដល់ស្រទាប់ទី១ នៃការបូកស៊ីម៉ងត៍ ឬករណីខ្លះទៀតគឺអាចធ្វើបានលើជញ្ជាំងដែលមានស្រាប់តែម្ដង។

នៅក្នុងការបូកជញ្ជាំង ជាទូទៅវាមាន២ស្រទាប់គឺការបូកស្រទាប់ទី១ដែលមានកម្រាស់ចន្លោះពី ១ ទៅ ១,៥ សង់ទីម៉ែត្រ និងការបូកស្រទាប់ទី២ (ស្រទាប់ដេគ័រ) ដែលមានកម្រាស់ចន្លោះពី ១ ទៅ ១,៥ សង់ទីម៉ែត្រ (ផ្ទៃជញ្ជាំងបេតុងបែបរលោងត្រូវបានរចនាឡើងនៅស្រទាប់ទី ២ នៃការបូកជញ្ជាំង)

ក្នុងករណីដែលផ្ទៃជញ្ជាំងត្រូវបានលាបពណ៌ស្រាប់ វាអាចផ្លាស់ប្ដូរទៅជាជញ្ជាំងបេតុងបែបរលោងបានដោយវិធី ២យ៉ាង ប៉ុន្ដែវិធីដែលងាយស្រួលបំផុតនោះគឺ ការបូកពីលើដោយម្សៅបៀកតែម្ដង។ ចាប់ផ្ដើមពីការត្រៀមផ្ទៃជញ្ជាំងដោយការឈូសថ្នាំពណ៌ចាស់ចោលតាមលទ្ធភាពដែលធ្វើទៅបាន សម្អាតធូលីដី ហើយប្រហែលជាអាចត្រូវបិទស្កុតនៅជ្រុងខាងចុងដើម្បីកំណត់ព្រំដែននៃការបូកធ្វើអោយការបូកទទួលបានលទ្ធផលល្អគាប់ចិត្ត បន្ទាប់មកត្រូវរងចាំរហូតដល់វាស្ងួតដោយប្រើពេលប្រមាណ ១ ទៅ ២ ម៉ោង ហើយបន្ទាប់មកទៀតធ្វើការបូកដោយម្សៅបៀកពីលើតែម្ដង។

ម្សៅបៀកនឹងត្រូវបានបូកពីខាងលើស្រទាប់ជញ្ជាំងខាងលើដែលមានកម្រាស់ត្រឹមតែ ១ ទៅ ៣ មីលីម៉ែត្រប៉ុណ្ណោះ
ជញ្ជាំងដែលប្រើម្សៅបៀក

ប្រសិនបើអ្នកចង់បានជញ្ជាំងបេតុងបែបលោងធម្មតា នោះវានឹងត្រូវដាប់និងឈូសស្រទាប់ទី២ខាងលើចេញរហូតដល់ស្រទាប់ទី១ បន្ទាប់មកធ្វើការសម្អាតផ្ទៃជញ្ជាំងហើយប្រើឧបការណ៍ជំនួយការខាំសាច់បេតុង មុនពេលធ្វើការបូកម្សៅបៀក ហើយធ្វើការបាញ់ម្សៅស៊ីម៉ងត៍ចុងក្រោយបន្ទាប់ពីធ្វើការបូករួចរាល់។

ការតុបតែងផ្ទៃបាតក្រោមនិងជញ្ជាំងដោយប្រើបេតុងបែបរលោងធម្មតា
ផ្ទៃបាតក្រោមនិងជញ្ជាំងបេតុងបែបរលោងធម្មតា

សម្រាប់ជញ្ជាំងការ៉ូ ឬជញ្ជាំងថ្មដុស ត្រូវតែគាស់ចេញហើយឈូសអោយដល់ស្រទាប់ទី១ ស្រទាប់ក្រោមគេបង្អស់ ធ្វើដូច្នេះទើបអាចបូកសារជាថ្មីឡើងវិញបានល្អហើយការបូកក៏មិនគួរក្រាស់ពេកផងដែរដែលអាចបណ្ដាលអោយជញ្ជាំងប្រេះបាន។ បន្ទាប់មកធ្វើការខាត់និងបូកបន្ដតាមធម្មតា រួចហើយធ្វើការបូកស្រទាប់ទី២និងបូកដោយម្សៅបៀកដើម្បីទទួលបានជញ្ជាំងដែលមានផ្ទៃល្អប្រណិត។

រូបភាពផ្ទៃបាតការ៉ូ ឬផ្ទៃបាតថ្មដុសដែលត្រូវតែគាស់ចេញហើយទុកត្រឹមស្រទាប់ជញ្ជាំងទី១

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីថែរក្សាផ្ទៃជញ្ជាំងអោយនៅជាមួយផ្ទះបានកាន់តែយូរ អ្នកគួរប្រើប្រាស់ទឹកថ្នាំប្រភេទម៉្យាងដើម្បីអោយភ្លឺរលោង។ ជញ្ជាំងដែលទទួលបាននឹងស្រស់ស្អាតតាមតម្រូវការរបស់អ្នកហើយងាយស្រួលសម្អាតថែមទៀតផងដោយគ្មានធូលីពីសាច់ស៊ីម៉ងត៍ឡើយ។